ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ ចេញញត្តិគាំទ្រ សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសទណ្ឌិត កឹម សុខា​

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ បានចេញញត្តិ ប្រកាសគាំទ្រពេញទំហឹង នូវសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលសម្រេចផ្តន្ទាទោសជនជាប់ចោទឈ្មោះ កឹម សុខា​ អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ឲ្យជាប់ពន្ធនាគារ រយៈពេល២៧ឆ្នាំ ក្នុងសំណុំរឿងជាប់ចោទពីបទ សន្ទិដ្ឋិភាពជាមួយបរទេស ឬបទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ដែលជាបទល្មើសក្បត់ជាតិធ្ងន់ធ្ងរ ស្របតាមបញ្ញាតិមាត្រា ៤៣៩ និងមាត្រា៤៤៣ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ។

To Top