ព័ត៌មានជាតិ

អូស្ត្រាលី នឹងទិញមីស៊ីលនាំផ្លូវ Tomahawk ២២០គ្រាប់ពីអាមេរិក ដែលអាចបាញ់ចេញពីកប៉ាល់ ឬនាវាមុជទឹកបាន

រ៉ូម៖ អូស្ត្រាលីគ្រោង នឹងទិញកាំជ្រួចមីស៊ីលឆ្លងទ្វីប Tomahawk ដល់ទៅ ២២០ ដើមពីសហរដ្ឋអាមេរិក បន្ទាប់ពីក្រសួងការបរទេសសហរដ្ឋអាមេរិក បានអនុម័តការលក់នៅក្នុង កិច្ចព្រមព្រៀងដែលមានតម្លៃជិត ៩០០លានដុល្លារ។

កិច្ចព្រមព្រៀងដែល មន្ទីរបញ្ចកោណបានឲ្យដឹងថា ពាក់ព័ន្ធនឹងកាំជ្រួចនាំផ្លូវ Tomahawk ដល់ទៅ ២២០គ្រាប់ និងជំនួយបច្ចេកទេស កើតឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីអូស្ត្រាលី បានប្រកាសថា ខ្លួននឹងទិញនាវាមុជទឹកវាយប្រហារ ថាមពលនុយក្លេអ៊ែរចំនួន ៣គ្រឿង ជាមួយនឹងជម្រើសក្នុងការទិញពីរបន្ថែមទៀតពីសហរដ្ឋអាមេរិក ចំពេលមានការព្រួយបារម្ភអំពី ការកើនឡើងរបស់ប្រទេសចិន និង វត្តមានយោធានៅឥណ្ឌូប៉ាស៊ីហ្វិក។

មន្ត្រីអូស្ត្រាលីបានឲ្យដឹងថា នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរថ្មីនេះ នឹងអាចបាញ់មីស៊ីល Tomahawk បាន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានអាល់ហ្សាហ្ស៊ីរ៉ា។

ក្រសួងការពារជាតិអាមេរិក បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃសុក្រថា “អូស្ត្រាលី គឺជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុត របស់យើងនៅប៉ាស៊ីហ្វិកខាងលិច”។ ក្រសួងបានឲ្យដឹងថា ទីតាំងយុទ្ធសាស្ត្ររបស់អូស្ត្រាលី “រួមចំណែកយ៉ាងសំខាន់ ក្នុងការធានាសន្តិភាព និងស្ថិរភាពសេដ្ឋកិច្ចក្នុងតំបន់”។

ប្រភពបានឲ្យដឹងថា “តាមរយៈការដាក់ពង្រាយប្រព័ន្ធអាវុធ Tomahawk អូស្ត្រាលី នឹងរួមចំណែកដល់ការត្រៀមខ្លួនជាសកល និងបង្កើនសមត្ថភាពរបស់ កងកម្លាំងសហរដ្ឋអាមេរិក ដែលកំពុងប្រតិបត្តិការជាមួយ ពួកគេនៅទូទាំងពិភពលោក” ។ មីស៊ីល Tomahawks ជាប្រភេទមីស៊ីលធ្វើដំណើរតាមយន្តហោះ ដែលប្រើជាចម្បងដោយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស – នឹងត្រូវចំណាយអស់ប្រមាណ ៨៩៥ លានដុល្លារ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top