ព័ត៌មានជាតិ

បណ្ឌិត ហ៊ុន ម៉ាណែត សម្ពោធវិហារឥស្លាម ម៉ាស្ជិទនូរុលមួស ស៊ីនីន និងសមិទ្ធផល

ភ្នំណេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្លែងក្នុងពិធីសម្ពោធវិហារឥស្លាមម៉ាស្ជិទនូរុលមួសស៊ីនីន និងសមិទ្ធផលនានា នៅក្នុងស្រុកកោះអណ្តែត នៅខេត្តតាកែវ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣។

លោក សូមអបអរសាទរចំពោះការសម្ពោធសមិទ្ធផល វិហារម៉ាស្ជិទនូរុលមួសស៊ីនីន និងសមិទ្ធផលនានា ដែលកើតចេញពីស្មារតីរួបរួមគ្នា របស់បងប្អូនសាសនិកឥស្លាម ទាំងក្នុងមូលដ្ឋាន ខេត្តតាកែវ ក៏ដូចជាទាំងក្នុង និងក្រៅប្រទេស លើមូលដ្ឋាននៃការគោរព ប្រតិបត្តិជំនឿសាសនា និងសិល្បៈនៃការចែករំលែក។

ជាមួយគ្នា លោក ម៉ាណែត ក៏សូមអរគុណចំពោះ អ៊ំពូ មីង បងប្អូន ប្រជាពលរដ្ឋ ជាសាសនិកឥស្លាមទាំងអស់ ដែលបានចូលរួមចំណែកជាមួយអាជ្ញាធរដែនដី ក្នុងការថែរក្សាបាននូវភាពសុខដុមរមនាក្នុងមូលដ្ឋាន និងនៅទូទាំង ប្រទេស នៅក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលបានរំដោះជាតិខ្មែរឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយបានដឹកនាំកសាង និងអភិវឌ្ឍប្រទេសអស់រយៈកាលជាង ៤០ ឆ្នាំ កន្លងមកនេះ រហូតមានការរីកចម្រើន លើ គ្រប់វិស័យ រួមទាំងការបង្កលក្ខណៈដល់ការអនុវត្តសិទ្ធសេរីភាពផ្នែកជំនឿសាសនាផងដែរ ដោយមិនមានការរើស អើង សាសនា ឬជាតិសាសន៍ សំដៅថែរក្សាបាននូវសន្តិភាព ស្ថិរភាព និងសុខដុមនីយកម្មក្នុងសង្គមកម្ពុជា ។

លោករំលេចថា សុខុដុមនីយកម្មសាសនានៅកម្ពុជា ផ្អែកលើកត្តាចំនួន២៖ ទី១. ការចូលរួមចំណែកពីគ្រប់សហគមន៍ សាសនា តាមរយៈជំនឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងការប្រកាន់ជំហរបើកទូលាយមិនចង្អៀតចង្អល់ និងទី២. ការបង្ករលក្ខណៈនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈការផ្តល់ការគាំទ្រដល់សហគមន៍ខ្មែរឥស្លាម រួមមានជាអាទិ៍៖ ការបើកទូលាយឱ្យទទួលជំនួយឧបត្ថម្ភដើម្បីអភិវឌ្ឍសហគមន៍, ការបញ្ចូលគ្រូបង្រៀនខ្មែរឥស្លាម ១.៥០០ នាក់ ក្នុងក្របខ័ណ្ឌក្រសួងអប់រំ យុវជន និងកីឡា, ការអនុញ្ញាតឱ្យសិស្ស-និស្សិតស្ត្រីឥស្លាមអាចពាក់ Hijab នៅតាមគ្រឹះស្ថានអប់រំសាធារណ:, ការអនុញ្ញាតឱ្យសាសនិកឥស្លាមអាចស្លៀកសម្លៀកបំពាក់ តាមប្រពៃណីរបស់ខ្លួនក្នុងការថត រូបដើម្បីធ្វើឯកសារនានា, ការអនុញ្ញាតឱ្យមានការបង្កើតស្ថាប័ន Halal កម្ពុជា, ការបើកឱ្យមានកម្មវិធីបុណ្យអិចស្ទីម៉ាក ដែលជាការជួបជុំសាសនិកឥស្លាមក្នុង និងក្រៅប្រទេស ដើម្បីស្តាប់ធម៌ និងការរៀបចំសកម្មភាពគាំទ្រផ្សេងៗជាច្រើនទៀតដល់សហគមន៍ខ្មែរឥស្លាម។

ឆ្លៀតក្នុងឱកាសនោះ លោក ក៏សូមលំឱនកាយក្រាបថ្វាយបង្គំ និងថ្វាយនូវអំណរព្រះរាជគុណ ចំពោះព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលទ្រង់សព្វព្រះហឫទ័យ ដំទ្បើងឋានរន្តសកិ្តទូល ព្រះបង្គំ ដល់រីបលោក ជានាយឧត្តមសេនីយ៍ និងសូមគោរពអរគុណ ដល់ប្រមុខដឹកនាំ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន ចំពោះការផ្តល់នូវទំនុកចិត្ត និងឱកាសដល់រូបលោក ក្នុងការបន្តចូលរួម ដឹកនាំពង្រឹងកងយោធពលខេមរ ភូមិន្ទតទៅមុខទៀត ក្រោមបុព្វហេតុបម្រើជាតិ សាសនា ព្រះមហាក្សត្រ៕

To Top