ព័ត៌មានជាតិ

ឧត្តមនាវីទោ លី ហួត សូមអបអរសាទរ និងគោរពជូនពរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ដែលត្រូវបានតែងតាំងជា មេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោក

ឧត្តមនាវីទោ លី ហួត មេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន គ.ជ.ស.ស. ,មេបញ្ជាការរង និងមន្រ្តីស្ថាប័នគន្លឹះ នៃទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រទាំងអស់ សូមអបអរសាទរ និងគោរពជូនពរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា តែងតាំង ជា មេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោក។

ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះដែរ យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ ឯកឧត្តម ឧត្តមសេនីយ៍ឯក និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី សូមមានសុខភាពល្អបរិបូណ៌ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ និងជួបប្រទះតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

To Top