ព័ត៌មានជាតិ

សម្ដេចតេជោ ប្រាប់អភិបាលខេត្ត យកចិត្តដាក់ចំពោះមន្រ្តីកសិកម្ម ដែលរដ្ឋគ្រោងបញ្ជូនចុះតាមឃុំ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រាប់អភិបាលខេត្តយកចិត្តដាក់ចំពោះមន្រ្តីកសិកម្មដែលរដ្ឋមានគម្រោងបញ្ជូនចុះតាមឃុំ ខណៈបច្ចុប្បន្នរាជរដ្ឋាភិបាលបានដាក់សាកល្បងមន្ត្រីជំនាញផ្នែកកសិកម្មចំនួន១០នាក់ក្នុងឃុំចំនួន១០ស្ថិតនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ការយកចិត្តទុកដាក់ចំពោះអ្នកជំនាញកសិកម្មដែលរដ្ឋគ្រោងបញ្ជូនទៅ ដើម្បីកុំឲ្យគ្នាមានអារម្មណ៍ហេងហាង។ សម្ដេចថា «ទៅដល់ផ្ទះមិនដឹងនៅឯណា រាងចាល រត់មកវិញ ។ អីចឹងអត់មានមន្ត្រីប្រចាំការ អីចឹងរបៀបបញ្ជូនមន្ត្រីកសិកម្មទៅមូលដ្ឋានសុំធ្វើតាមផ្នែកអប់រំនៅទីក្រុងបានប្រាក់ទឹកចិត្តប៉ុន្មាន ជនបទប៉ុន្មាន ទៅកាន់តែឆ្ងាយបានតែច្រើន ហើយសកម្មភាពការងារត្រូវមានកិច្ចសហការពីមន្ត្រីឃុំនិងខេត្តនីមួយៗដើម្បីប្រសិទ្ធភាពការងារ ប៉ុន្តែបើមិនមានកិច្ចសហការទេការងារនៅដដែលព្រោះយើងបានផ្ទេរអំណាចទៅមូលដ្ឋានហើយ”។ នេះជាថ្លែងរបស់សម្តេចក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងកសិកម្មនិងរុក្ខាប្រមាញ់និងនេសាទ នៅល្ងាចថ្ងៃទី២៤មីនា។

សម្ដេចបន្ថែមថា ក្រសួងគួរគិតគូដែលបញ្ជូននិស្សិត ឬអ្នកជំនាញកសិកម្មទៅកាន់ទីកន្លែងកំណើតដែលពួកគេរស់នៅ ជារឿងល្អព្រោះពួកគេបានស្គាល់ភូមិសាស្ត្រតំបន់ដែលខ្លួនរស់នៅស្រាប់។

សម្ដេចបន្ថែមថា «បទពិសោធន៍នៃការជ្រើសរើស មនុស្សទៅកាន់មូលដ្ឋាន កុំថា ឡើយតែមន្ត្រីកសិកម្ម សូម្បីអភិបាលខេត្ត អភិបាលរងខេត្ត អភិបាលស្រុក អភិបាលរងស្រុក បើយើងយកពីកន្លែងដទៃទៅថ្ងៃសៅរ៍ អាទិត្យកន្លែងនោះអត់មានមនុស្សប្រចាំការទេព្រោះគេមកលេងផ្ទះ ។ អីចឹងបានមួយរយៈក្រោយពីណានៅខេត្តហ្នុងឲ្យកាន់ខេត្តហ្នុងទៅ»៕

To Top