ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម និងអ្នកតំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ នាំយកអំណោយសម្ដេចតេជោ ចែកជូនប្រជាពលរដ្ឋ ៥៣០ គ្រួសារ នៅស្រុកកោះសូទិន

កំពង់ចាម ៖ លោក អ៊ុន ចាន់ដាអភិបាល ខេត្តកំពង់ចាម និង លោក រ៉ូហ្វី អូស្មាន អនុប្រធានសមាគមមូស្លីម កម្ពុជា និងជាអ្នកតំណាងរាស្ត្រ មណ្ឌលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ នេះ បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយក​អំណោយ ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ផ្តល់ជូនដល់សាសនិកឥស្លាមនៅក្នុងខែរ៉ាម៉ាឌម (ខែបួស) ចំនួន ៥៣០គ្រួសារ នៅឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។

ក្នុងឪកាសនោះ លោក អ៊ុន ចាន់ដា បានធ្វើការសំណេះសំណេះប្រកបដោយភាពកក់ក្តៅ និងស្និទ្ធស្នាលបំផុត ក្រោមម្លប់សុខសន្តិភាព និងបានពាំនាំនូវការសាកសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រមទាំងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាល សម្ដេចទាំងទ្វេ តែងតែយកចិត្តទុកដាក់ គិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយ ពណ៌សម្បុរ ឬ សាសនាឡើយ ។

លោកអភិបាលខេត្ត បានយកឱកាសនោះ ផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់សូមឲ្យជួយរក្សាសុខសន្តិភាព ដែលប្រទេសកម្ពុជាយើងកំពុងតែមានស្រាប់ ពីព្រោះកត្តាលសុខសន្តិភាពនេះ បាននាំមកនូវការរីកចម្រើនលើគ្រប់វិស័យ និងធ្វើឲ្យជីវភាពរបស់បងប្អូន ប្រជាពលរដ្ឋយើងកាន់តែប្រសើរឡើងផងដែរ ៕

To Top