ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ៖ ការបណ្ដុះបណ្ដាលធនធានមនុស្ស គឺជាគោលការណ៍អទិភាព របស់រាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា ថ្លែងថា ការបណ្ដុះបណ្ដាលធនធានមនុស្ស គឺជាគោលការណ៍អតិភាពមួយ ក្នុងយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលអាណត្តិទី ៤ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ នឹងធ្វើឲ្យជីវភាព របស់ប្រជាពលរដ្ឋ កាន់តែល្អប្រសើរ ។

លោកអភិបាលខេត្តបានលើកឡើងដូច្នេះនៅព្រឹកថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវ អាគារសិក្សាមួយខ្នង មាន ៥ បន្ទប់ នៅភូមិត្រប់ ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម ។

ក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋនោះ លោកអភិបាលខេត្ត បានថ្លែងឲ្យដឹងថា យុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី គឺមាន.ផ្លូវ.ទឹកភ្លើង.មនុស្ស ។ ប៉ុន្តែក្នុងនោះ ការបណ្ដុះបណ្ដាលធនធានមនុស្ស គឺជាយុទ្ធសាស្ត្រឥទ្ធិភាពមួយ របស់រាជរដ្ឋាភិបាល ដែលបានកំណត់យកមកអនុវត្ត ក្នុងទិសដៅ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ និងធ្វើឲ្យជីវភាព របស់ប្រជាពលរដ្ឋ កាន់តែមានភាពប្រសើរឡើង ។

លោកអភិបាលខេត្តបានបន្តទៀតថា ការបណ្ដុះបណ្ដាលធនធានមនុស្សនេះ ពោលគឺ ចាប់ផ្ដើមពីកម្រិតមូលដ្ឋានឡើងទៅ ក្នុងនោះមានដូចជា កម្រិតមតេយ្យសិក្សា . បឋមសិក្សា. អនុវិទ្យាល័យ និងកម្រិតវិទ្យាល័យ ធ្វើយ៉ាងណាឱ្យកូនចៅប្រជាពលរដ្ឋរបស់យើង មានសមត្ថភាព មានមូលដ្ឋានគ្រឹះរឹងមាំ ដើម្បីយកចំណេះដឹងប្រកួតប្រជែង ទៅកាន់ទីផ្សារការងារ ឬ យកចំណេះដឹងទាំងអស់នោះមកអភិវឌ្ឍន៍ នៅមូលដ្ឋាន ដើម្បីធ្វើឲ្យមូលដ្ឋាន ឬសហគមន៍នោះ មានការរីកចម្រើន ។

លោកអភិបាលខេត្ត បានបញ្ជាក់ផងដែរថា ការអភិវឌ្ឍន៍ធនធានមនុស្សនេះ ក្រោយការបោះឆ្នោត ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ និងរៀបចំរាជរដ្ឋាភិបាលរួច សម្ដេចតេជោ មានគម្រោងរៀបចំនូវយុទ្ធសាស្ត្រ ១ គី ផ្ដល់ការបណ្ដុះបណ្ដាល វគ្គជំនាញវិជ្ជាជីវៈ ដល់យុវជន ១លាននាក់ ដែលមានជីវភាពក្រីក្រ ដោយមិនចាំបាច់ឱ្យពួកគាត់សិក្សាដល់កម្រិតមហាវិទ្យាល័យនោះទេ ហើយវគ្គបណ្ដុះបណ្ដាលនោះមានរយៈពេលខ្លី ពោលគឺធ្វើយ៉ាងណាឱ្យយុវជនម្នាក់មានជំនាញ១ ដើម្បីយកទៅប្រកបមុខរបរអាជីវកម្ម ដើម្បីបានប្រាក់ចំណូលយកមកចិញ្ចឹមខ្លួនគាត់ យកមកបន្តការសិក្សាបន្ថែមផង នឹងអាចសល់ចំណូលមួយផ្នែក យកទៅជួយក្រុមគ្រួសារ របស់ពួកគាត់ផងដែរ ៕

To Top