ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ ​អំពាវនាវ ឲ្យគោរពច្បាប់ចរាចរណ៍ និងប្រយ័ត្នគ្រោះអគ្គីភ័យ ក្នុងថ្ងៃចូលឆ្នាំ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗ ជាយុវជន យុវនារី សិស្ស និស្សិត និងកម្មករ កម្មការិនីទាំងអស់ នូវ៤ចំណុច ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ។

ការអំពាវនាវ៤ចំណុចរបស់រដ្ឋបាលរាជធានីភ្នំពេញរួមមាន៖


១ -ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ ។

២ -ចូលរួមទប់ស្កាត់គ្រោះអគ្គីភ័យ ដោយប្រុងប្រយ័ត្ននិងម្ចាស់ការខ្ពស់ ចំពោះភ្លើងទៀន ធូប ភ្លើងចង្ក្រាន ចន្តរអគ្គិសនី ដើម្បីរក្សាបាននូវទ្រព្យសម្បត្តិ អាយុជីវិតផ្ទាល់ខ្លួន និងអ្នកដទៃ ។

៣-ចូលរួមលេងល្បែងប្រជាប្រិយគ្រប់ប្រភេទ និងចៀសវាងដាច់ខាត លេងបាញ់ទឹក ជះទឹក គប់ស្បោងទឹក លាបធ្យូង ប៉ាត់ម្ស៉ៅ ទះគក់ដោយដៃ ឬវាយដោយរំពាត់ ដល់អ្នកដំណើរ ឬជិះម៉ូតូ បង្ហោះប្រដេញគ្នាលេង នៅតាមផ្លូវ ដែលអាចនាំឲ្យ មានគ្រោះថ្នាក់ជាយៈថាហេតុ ប៉ះពាល់ដល់អាយុជីវិតផ្ទាល់ខ្លួន និងអ្នកដំណើរ ព្រមទាំងហាមដាច់ខាត លេងល្បែងស៊ីសង អុជផាវ និងគ្រឿងផ្ទុះគ្រប់ប្រភេទ ដើម្បីរក្សានូវភាពថ្លៃថ្នូរ ស័ក្តិសមជាកុលបុត្រ កុលធីតាខ្មែរ ។

៤-ត្រូវ​យកចិត្តទុកដាក់ក្នុងការថែរក្សាសុខភាព និងអនាម័យចៀសវាងឆ្លងជំងឺរាតត្បាត ផ្សេងៗ៕


To Top