ព័ត៌មានជាតិ

Update៖ លោក Macron ថា ចិន ដើរតួយ៉ាងសំខាន់ ក្នុងការស្វែងរកសន្តិភាព នៅក្នុងប្រទេសអ៊ុយក្រែន

ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ថា នៅថ្ងៃពុធនេះ លោក Emmanuel Macron ប្រធានាធិបតីបារាំង បានថ្លែងថា ប្រទេសចិន បានដើរតួយ៉ាងសំខាន់ក្នុងការស្វែងរកសន្តិភាពនៅក្នុង ប្រទេសអ៊ុយក្រែន ខណៈដែលគាត់បានបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃនៅក្រុងប៉េកាំង ។


ថ្លែងនៅឯសហគមន៍មួយរបស់បារាំង នៅក្នុងក្រុងប៉េកាំង នៅមុនពេលកិច្ចប្រជុំជាមួយមេដឹកនាំចិន ហ្ស៊ី ជិនពីង នៅថ្ងៃព្រហស្បតិ៍ថា លោក Macron បានថ្លែងថា ប្រទេសបារាំង នឹងធ្វើការជាមួយប្រទេសចិន “ជាមួយនឹងការ ចែករំលែកការទទួលខុសត្រូវសម្រាប់សន្តិភាព និងស្ថិរភាព” នៅក្នុងប្រទេសអ៊ុយក្រែន ។


គាត់បានថ្លែងថា “ប្រទេសចិន ដែលខ្លួនមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងប្រទេសរុស្ស៊ី បានគូសបញ្ជាក់ឲ្យដឹងនៅ ប៉ុន្មានថ្ងៃកន្លងទៅនេះ អាចដើរតួយ៉ាងសំខាន់” ដែលក្រុងប៉េកាំង មិនដែលជំទាស់នឹងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ នៅក្នុងប្រទេសអ៊ុយក្រែននោះទេ រួមទាំងការស្នើឡើងឲ្យមានសន្តិភាពរវាងក្រុង គៀវ និងក្រុងម៉ូស្គូ ។


គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចជាលើក ដំបូងរបស់ប្រធានាធិបតីបារាំង ទៅកាន់ប្រទេសចិន នៅក្នុងរយៈពេល៤ឆ្នាំនៃការ ឡើងកាន់តំណែងដែលមាន ជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន ។ មន្ត្រីខុទ្ទកាល័យរបស់លោកប្រធានាធិបតី បានប្រាប់ដល់ អ្នកសារព័ត៌មានថា គាត់នឹងស្វែងរកជំហរដើម្បីធ្វើការជជែកគ្នាជាមួយលោក ហ្ស៊ី ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top