ភ្នំពេញ៖ សក្ដានុពលនៃការវិនិ យោគទៅលើអចលនទ្រព្យ នៅក្នុងខេត្តកែប បានបង្ហាញពីភាពទាក់ ទាញកាន់តែខ្លាំងដល់វិនិយោគិនទាំងជាតិ និងអន្តរជាតិ ដោយគម្រោងរបស់រដ្ឋមួយចំនួន បាននឹងកំពុងលេចរូបរាងជាបណ្ដើរៗ ហើយមួយ ចំនួនទៀត បានដាក់ដំណើរការជាស្ថាពរ។
អ្នកជំនាញវិស័យដីធ្លី នៅក្នុងខេត្តកែប ម្នាក់ បានឱ្យដឹងថា ខេត្តកែប នាពេលបច្ចុប្បន្ននេះ បានផ្លាស់ប្តូរច្រើនណាស់ ក្នុងនោះឆ្នេរសមុទ្រ រាប់សិបគីឡូម៉ែត្រ កំពុងត្រូវបានស្ថាបនា ដើម្បីទាក់ទាញដល់ភ្ញៀវទេស ចរមកកម្សាន្ត និងសម្រាកនៅក្នុងខេត្តកែប កំពង់ផែទេសចរណ៍កោះទន្សាយ ដែលបានបើកសម្ពោធ កាលពីប៉ុន្មានខែកន្លងទៅនេះ និងសំណង់របស់ វិស័យឯកជន ជាច្រើនទៀតដែលជំរុញឱ្យ ខេត្តកែបកាន់តែទទួលបាន ការចាប់អារម្មណ៍ ពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិ ។
អ្នកជំនាញរូបនេះ បាននិយាយថា បច្ចុប្បន្ននេះ ខេត្តកែប កាន់តែមានការទាក់ទាញ ការលក់ទិញលក់ដីធ្លី ជាពិសេសភ្ញៀវ មកពីភ្នំពេញ ដែលមួយចំនួនទិញ សម្រាប់ទុកអភិវឌ្ឍន៍ជាតំបន់កម្សាន្ត និងផ្ទះលំហែ ហើយមួយចំនួនទៀត សម្រាប់ទិញទុកចំណេញ នៅពេលអនាគត។
លោកបន្តថា កាលពីអំឡុងពេលស្ថានភាពកូវីដ១៩ រាលដាលខ្លាំង និងមានការបិទខ្ទប់តាមតំបន់មួយ ចំនួនខេត្តកែប នៅតែទទួលបាន ការទិញ-លក់ដីធ្លី ហើយកាលនោះអ្នក មានលុយ មានឱកាសខ្ពស់ក្នុងការ ស្វែងរកទីតាំងដីល្អៗ ដោយសារតែម្ចាស់ដីមួយចំនួន ត្រូវការលុយបន្ទា ន់ ដើម្បីដោះស្រាយ ជីវភាពពីព្រោះថាជួបនឹងវិបតិ្តកូវីដ១៩។
រហូតមកដល់ពេលនេះ ការទិញលក់ដីធ្លី នៅតែបន្តមានសកម្មភាព ហើយអ្នកអភិវឌ្ឍន៍ ក៏ចាប់ផ្ដើមប ញ្ចេញគម្រោង របស់ខ្លួនជាបន្ត បន្ទាប់ផងដែរ សម្រាប់បម្រើដល់វិស័យទេសចរណ៍ ជូនភ្ញៀវទេសចរ ។
លោកបន្ថែមថា នៅពេលអនាគតលោកជឿថា ខេត្តកែបនឹងកាន់តែមានសក្ដានុពល នៅក្រោមការដឹក នាំរបស់ លោកបណ្ឌិត សោម ពិសិដ្ឋ ស្របពេលរដ្ឋបាលខេត្ត ក៏បាននិងកំពុង អភិវឌ្ឍតំបន់ទេសចរណ៍បន្ថែម ដែលធ្វើឱ្យតម្រូវ សេវា កម្មទេសចរណ៍ នឹងមានកំណើនហើយពេលនេះ ការវិនិយោគលើសេវាកម្មទេសចរណ៍នេះ ក៏នឹងកើនឡើងដូចគ្នាដែរ។
ម្យ៉ាងវិញទៀត បើតាមប្រសាសន៍ របស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ស៊ុន ចាន់ថុល រាជរដ្ឋាភិបាល បានកំណត់យកតំបន់ឆ្នេរជាគោលដៅ ក្នុងការអភិវឌ្ឍ ក្នុងនោះរដ្ឋាភិបាល ក៏បានស្ថាបនាផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៣១ និង៣៣ តភ្ជាប់ពីភ្នំពេញម កកាន់ខេត្តកែប និង ខេត្តកំពត ដើម្បីសម្រួល ដល់ការធ្វើដំណើរ របស់ទេសចរ និងវិនិយោគិន មកកាន់ខេត្តកែប ក៏ដូចជាខេត្តកំពតផងដែរ ។
ការអភិវឌ្ឍទាំងនេះ នឹងធ្វើឱ្យខេត្តកែប កាន់តែមានភាព ទាក់ទាញខ្លាំងឡើងសម្រាប់ ការអភិវឌ្ឍទៅលើវិស័យនានា ដែលមានអាទិភាព នៅក្នុងខេត្តជាប់មាត់ សមុទ្រមួយនេះ ។ ស្របជាមួយគ្នាដែរ កោះមួយចំនួន នៅក្នុងខេត្តកែប ក៏ត្រូវបានវិនិយោគ ជាបន្តបន្ទាប់ និងអាចលេចចេញជារូបរាង នៅពេលឆាប់ៗខាងមុខនេះ។
ជាពិសេស ទៀតនោះ ក្រោយការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាល កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ក្នុងការលប់ចោលភាស៊ី សម្រាប់ទស្សនាឆ្នេរកែបនោះ នឹងរឹតតែធ្វើឱ្យខេត្តកែបដ៏ខ្លឹមមួយនេះ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ កាន់ឡើងទ្វេដង។
ខេត្តកែប មានកោះចំនួន១២ និងថ្មប៉ប្រះទឹក១ ដែលសុទ្ធសឹងតែជាទីតាំងសក្តានុពលខ្ពស់ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍៕