ព័ត៌មានជាតិ

សម្តេចទៀ បាញ់ បំពាក់ឋានន្តរស័ក្តិ ថ្នាក់នាយឧត្តមសេនីយ៍ ជូន លោកហ៊ុន ម៉ាណែត

ភ្នំពេញ ៖ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្រសួងការពារជាតិនៅព្រឹកថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបំពាក់ ឋានន្តរស័ក្តិ ថ្នាក់នាយឧត្តមសេនីយ៍ ជូន លោកហ៊ុន ម៉ាណែត នៅទីស្តីការក្រសួងការពារជាតិ។

កាលពីជាងមួយខែមុនព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទ្រង់សព្វព្រះ រាជហឬទ័យ ប្រោសព្រះរាជទានដំឡើងឋានន្តរស័ក្តិ “នាយឧត្តមសេនីយ៍” ដល់រូបលោក។

ចំពោះការដំឡើងនេះលោក ហ៊ុន ម៉ាណែតថ្លែងអំណរគុណព្រះមហាក្សត្រ ដែលប្រោសព្រះរាជទានដំឡើងឋានន្តរស័ក្តិ “នាយឧត្តមសេនីយ៍” ក្នុងពិធីបំពាក់ឋានន្តរស័ក្តិនៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២២នេះ៕

To Top