ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីកម្ពុជា ចង់ឃើញប្រទេសលើពិភពលោក បង្វែការផលិតអាវុធ បំផ្លាញគ្នា មកផលិតថ្នាំពេទ្យ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសចង់ឃើញ ប្រទេសលើពិភពលោក បង្វែការយក ថវិកាទៅផលិតអាវុធបំផ្លាញគ្នា បែរមកជាការផលិតជាថ្នាំពេទ្យដើម្បីចែកចាយជូន ឬលក់ដល់ប្រជាពលរដ្ឋនៅបណ្តា ប្រទេស នានាក្នុងតម្លៃសមរម្យសម្រាបប់ព្យាបាលជាការល្អជាង។

សម្តេចតេជោបានថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការអគារសម្ភពស្ថិតនៅក្នុងបរិវេណនៃមន្ទីរពេទ្យកុមារ ជាតិ នាព្រឹកថ្ងៃទី២០មេសា ថានៅលើពិភពលោកបើសិនយកលុយ នៃការប្រើប្រាស់លើអាវុធផ្ទេរមកផលិតថ្នាំពេទ្យ លក់ចែកចាយការពារសុខ ភាពប្រជាពលរដ្ឋជាការល្អ “តែខ្ញុំមិនដឹងនៅលើពិភពលោកតម្លៃឱសថនឹងធ្លាក់ចុះ ប៉ុន្តែឥឡូវប្រទេសមួយៗគិតតែនាំគ្នារឿងបង្កើនកំលាំងទាហាន បង្កើនសព្វាវុធសម្រាប់កម្ទេច គ្នាទៅវិញទៅមកដោយ ចាយលុយអស់ច្រើនណាស់”។

សម្តេចតេជោបន្តថា បើសិនបណ្តាប្រទេសលើពិភពលោក ដែលនាំគ្នាផលិតអាវុធសម្រាប់កម្ទេចគ្នានោះផ្ទេរតែ៥០% មក ដើម្បីផលិតថ្នាំពេទ្យឧបករណ៍ពេទ្យលក់ លើពិភពលោកឲ្យបានថោកត្រឹមជាង៥០% ប្រជាជននឹងទទួលបានផល ប្រយោជន៍ធំ ប៉ុន្តែប្រទេសនានា គេមិនបានគិតបែបនេះទេ។

សម្តេចបញ្ជាក់ថា «ផ្ទុយទៅវិញគេគិតតែរកវិធីណាផលិតអាវុធនេះ ដើម្បីវៃគ្នាផ្អើលអីចឹងហើយអ្នកដែលចំណេញ ពិតប្រាកដគឺអ្នកផលិតអាវុធ ហើយឥឡូវអាវុធបានដើរបំផ្លាញជីវិតមនុស្ស។កម្ពុជាបានដោះស្រាយបញ្ហាដោយយើង បានបញ្ចប់សង្គ្រាមហើយ ប៉ុន្តែប្រើ ប្រាស់អាវុធបានធ្វើការខុសឆ្គង»។

ជាមួយគ្នានោះដែរ សម្តេចតេជោក៏បានរំលឹកពីករណី មន្ត្រីអាកាសនាយករដ្ឋអាកាសចរណ៍ស៊ីវិល ម្នាក់បាន ប្រើប្រាស់អាវុធ ខុសដោយយកទៅគំរាមគេ ហើយចុងក្រោយគឺសម្រេចដកចេញពីតួនាទី ៕

To Top