ព័ត៌មានជាតិ

សម្តេចតេជោ ៖ រដ្ឋមន្ត្រីខ្លះ បញ្ជូនសារទៅ៧ថ្ងៃក្រោយ ទើបឆ្លើយតប

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងហាក់ហួសចិត្តជាខ្លាំងចំពោះបណ្តារដ្ឋមន្រ្តីមួយចំនួនដែលមានការឆ្លើយតប មកសម្តេចវិញមានការយឺតយ៉ាវបំផុត ប៉ុន្តែសម្តេចថា ស្របពេលមានការឆ្លើយតបយឺតពីរដ្ឋមន្រ្តីខ្លះហើយ ក៏មានរដ្ឋមន្រ្តីខ្លះទៀតឆ្លើយតបលឿនផងដែរ ទាំងដែលមិនបានមើលខ្លឹមសាររបស់សម្តេចសិនទេ ។

ក្នុងនោះសម្តេចថា មានមន្ត្រីរដ្ឋាភិបាលខ្លះពេលផ្ញើសារទៅរយៈពេល៧ថ្ងៃហើយ ទើបទទួលឆ្លើយតប ដោយសរសេរត្រឹមតែពាក្យថា “សូមអរគុណ” ។ រដ្ឋមន្រ្តីទាំងនោះរួមមាន ៖ លោក ខៀវ ការីទ្ធ និងលោក ឆាយថន ជាដើម ។

ក្នុងវេទិកាដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសម្ភព ស្ថិតនៅក្នុងបរិវេណនៃមន្ទីរពេទ្យកុមារជាតិ នាព្រឹកថ្ងៃ២០ មេសា សម្តេចតេជោបានមានប្រសាសន៍ថា «មន្ត្រីយើងខ្លះ ថ្នាក់រដ្ឋមន្ត្រីដែលបញ្ចូលក្នុងគ្រុបតេឡេក្រាមពេលខ្ញុំបញ្ជូនសារទៅ ក្នុងហ្នឹងជួនកាល៧ថ្ងៃក្រោយ ទើបទទួលបានហើយសរសេរថា សូមអរគុណសួរថា តើមន្ត្រីធន់ហ្នឹងកាន់ធ្វើអីទូរស័ព្ទហ្នឹង?»។

សម្តេចតេជោបានលើកឡើងថា ក្រៅពីមន្ត្រីឆ្លើយតបយឺត ក៏មានមន្ត្រីខ្លះក៏មានការឆ្លើយតបលឿនដែរក្នុងនោះ មានមន្ត្រីពីរនាក់គឺលោកឯក សំអុល សមាជិកគណៈអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងលោក ឆាយ ថនទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងផែនការ ដោយមិនបានមើលខ្លឹមសារអត្ថន័យទេ ឆ្លើយមកវិញថា«ទទួលបាន» ប៉ុន្តែបើលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានវិញ ជួនកាល១៥ថ្ងៃក៏មានដែរ។

សម្តេចក៏បាននិយាយចំៗទៅកាន់រដ្ឋមន្ត្រីក្រសួងព័ត៌មានថា មិនដែលបានឆ្លើយតបសារលឿននោះទេគឺឆ្លើយតបក្រោយគេបំផុត។ សម្តេចតេជោថា “ឯកឧត្តម ខៀវ កាញារីទ្ធ ឯកឧត្តម សយ សុខារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងឯកឧត្តមមួយចំនួនទៀត ឆ្លយតបយឺតបំផុត” ៕

To Top