SEA GAME

អាជ្ញាធរភ្នំពេញ នឹងបើកបម្រើសេវា រថយន្តក្រុងសាធារណៈ ដល់ការធ្វើដំណើរទស្សនាស៊ីហ្គេម

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ បានប្រកាសបើកខ្សែរត់ពិសេស រថយន្តក្រុងសាធារណៈ (Expres Bus) សម្រាប់បម្រើដល់ការធ្វើដំណើរទៅ ទស្សនាព្រឹត្តិការណ៍ប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ។

រថយន្តក្រុងនេះ មាន២ខែ្សគឺចេញដំណើរពីចំណត រង់ចាំរថយន្តក្រុងកោះពេជ្រ តាមបណ្តោយវិថីព្រះស៊ីសុវត្ថិ ឆ្ពោះមកចំណតរង់ចាំរថយន្តក្រុង នៃពហុកីឡដ្ឋានជាតិមរតតេជោ និងមួយខ្សែទៀតចេញពីចំណតរង់ចាំ រថយន្តក្រុងពហុកីឡដ្ឋានជាតិអូឡាំពិក តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី បន្តមកមហាវិថីព្រះមុនីវង្សឆ្ពោះ មកចំណតរង់ចាំរថយន្តក្រុង ពហុកីឡដ្ឋានជាតិមរតកតេជោ ៕

To Top