នយោបាយ

លោក តុ វ៉ាន់ចាន់ អតីតមន្រ្តីជាន់ខ្ពស់ CNRP សូមមករួមរស់ជាមួយបក្សកាន់អំណាច

ភ្នំពេញ៖ លោក តុ វ៉ាន់ចាន់ ដែលគេដឹងថា ជាអតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាអតីតតំណាងរាស្ត្រនៃ អតីតគណបក្សសង្គ្រោះជាតិ(CNRP) មណ្ឌលខេត្តកណ្តាល បានស្នើសុំសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមជីវភាពនយោបាយជាមួយ ដើម្បីរួមចំណែកអភិវឌ្ឍន៍ និងការពារប្រទេសជាតិ។ នេះបើតាមលិខិតរបស់លោក តុ វ៉ាន់ចាន់ នាថ្ងៃ៥ ឧសភា ។

ក្នុងលិខិតសូមចូលមករួមរស់នេះ លោក តុ វ៉ាន់ចាន់ សន្យាថា នឹងដើរតាមគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា ដោយស្មោះត្រង់ឥតងាករេ ហើយបម្រើ និងការពារគណបក្សប្រជាជនកម្ពុជា ៕

To Top