ព័ត៌មានជាតិ

ឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ថថវិកា ២ម៉ឺនដុល្លារ​ ដល់សាខាកាកបាទក្រហមកម្ពុជា​ ខេត្តព្រះសីហនុ អបអរខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម

ព្រះសីហនុ-លោកឧកញ៉ា ទៀ វិចិត្រ អនុប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ បាននាំយកថវិកា ចំនួន ២០,០០០ដុល្លារអាមេរិក (ពីរម៉ឺនដុល្លារអាមេរិក) ជូនដល់សាខាកាកបាទក្រហមកម្ពុជា​ ខេត្តព្រះសីហនុ ដើម្បីចូលរួមអបអរសាទរខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម” ដើម្បីយកមកប្រើប្រាស់បម្រើសកម្មភាពមនុស្សធម៌ជួយប្រជាពលរដ្ឋរងគ្រោះ ប្រជាពលរដ្ឋជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ។

ពិធីនេះអញ្ជើញទទួលដោយ លោក គួច ចំរើន ប្រធានសាខាកាកបាទក្រហមកម្ពុជា​ ខេត្តព្រះសីហនុ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្ត ស្ថិតនៅសង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ៕

To Top