ព័ត៌មានជាតិ

សម្ដេចតេជោ ៖ ស៊ីហ្គេមនៅកម្ពុជា បានក្លាយជាប្រធានបទ នៃការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំនានា

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ស៊ីហ្គេមនៅកម្ពុជា បានក្លាយជាប្រធានបទ នៃការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំនានា រួមទាំងសារព័ត៌មានល្បីៗ ជាច្រើនលើពិភពលោក។

នាឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយកីឡាករកីឡាការិនី អាស៊ានប៉ារ៉ាហ្គេមលើកទី១២ នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា លុយកាក់អាចចាយអស់ ប៉ុន្តែកេរ្តិ៍ឈ្មោះកម្ពុជា ចាយមិនអស់នោះទេ ពាក់ព័ន្ធនឹងការរៀបចំ ស៊ីហ្គេមឆ្នាំ២០២៣នេះ។

សម្តេចតេជោ មានប្រសាសន៍ថា «ស៊ីហ្គេមនៅកម្ពុជា បានក្លាយជាប្រធានបទ នៃការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំនានា រួមទាំងសារព័ត៌មានល្បីៗ ជាច្រើនលើពិភពលោក ដូចជា CNN, Channel News Asia និងបណ្ដាញសារព័ត៌មានអន្តរជាតិនា នាជាច្រើនទៀត ដែលបានផ្សព្វផ្សាយល្អពីកម្ពុជា»។

សម្តេចតេជោបានណែនាំឱ្យគណៈកម្មាធិការរៀបចំការ ប្រកួតកីឡាអាស៊ីអាគ្នេយ៍រៀបចំ ឆ្លាក់ទុកនូវព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅវិមានឈ្នះឈ្នះ ដើម្បីចារទុកជាប្រវត្តិសាស្ត្ររបស់កម្ពុជា៕

To Top