នយោបាយ

គណបក្សប្រជាជនកម្ពុជា នៅលេខរៀង លេខ១៨

ភ្នំពេញ៖ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ទទួលបានលេខរៀងលេខ១៨ ខណៈគណបក្សសំបុកឃ្មុំសង្គម ប្រជាធិបតេយ្យរបស់លោក ម៉ម សូណង់ដូនៅលេខរៀងទី១ ។

ពិធីចាប់លេខរៀងនេះ បានធ្វើឡើងនៅទីស្ដីការ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣។

សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានគណបក្សនយោបាយចំនួន១៨ ត្រូវបាន គ.ជ.ប សម្រេចទទួលស្គាល់ ជាផ្លូវការលើការចុះបញ្ជី របស់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ។ ដោយឡែក គណបក្សភ្លើងទៀត និងគណបក្សមហាសាមគ្គីជាតិខ្មែរ ត្រូវបាន គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ បដិសេធក្នុងការចុះបញ្ជី ។

សូមបញ្ជាក់ថា សម្រាប់អាណត្តិទី៦ កាលពីឆ្នាំ២០១៨ គណបក្សប្រជាជនកម្ពុជា ក៏បានបានលេខរៀងនៅទីចុងក្រោយគេ (លេខរៀងទី២០)ផងដែរ ក្នុងចំណោមគណបក្ស២០ បានចុះឈ្មោះបោះឆ្នោត ។

ខាងក្រោមនេះ ជាលំដាប់លេខរៀងគណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ គឺ១៖ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ , ២៖ គណបក្សខ្មែរតែមួយ , ៣៖ សញ្ជាតិកម្ពុជា , ៤៖ គណបក្សខ្មែររួបរួមជាតិ , ៥៖ គណបក្សកម្លាំងប្រជាធិបតេយ្យ , ៦៖ គណបក្សកសិករ , ៧៖ គណបក្សស្រ្តីដើម្បីស្ត្រី , ៨៖ គណបក្សខ្មែរឈប់ , ៩៖ គណបក្សហ្វ៊ុនស៊ិនប៉ិច , ១០៖ គណបក្សធម្មាធិបតេយ្យ , ១១៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន , ១២៖ គណបក្សបំណងប្រជាពលរដ្ឋ , ១៣៖ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច , ១៤៖ គណបក្សឯកភាពជាតិខ្មែរ , ១៥៖ គណបក្សខ្មែរអភិរក្ស, ១៦៖ គណបក្សយុវជនកម្ពុជា , ១៧៖ គណបក្សជនជាតិដើមប្រជាធិបេតយ្យ និង១៨៖ គណបក្សប្រជាជនកម្ពុជា ៕

To Top