ព័ត៌មានជាតិ

លោកបណ្ឌិត ហ៊ុន ម៉ាណែត ផ្ដាំទៅសមាជិកខ្លះ នៅផ្ទះល្អជាង ចៀសវាងចុះទៅបំផ្លាញបក្ស

ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពបន្តវេននាយករដ្ឋមន្រ្តី សម្រាប់គណបក្សប្រជាជនកម្ពុជា បានផ្ដាំទៅកាន់សមាជិក មួយចំនួន អោយនៅផ្ទះល្អជាង ចៀសវាង ចុះទៅតាមមូលដ្ឋាន ក្នុងគោលបំណងផ្សេង ដែលធ្វើអោយថ្នាំថ្នាក់ ចិត្តប្រជាពលរដ្ឋ ជាហេតុនាំអោយបាត់បង់ជំនឿចិត្ត លើគណបក្សប្រជាជនកម្ពុជា។

ក្នុងន័យនេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងនូវពាក្យចាស់ ពោលថា÷ “បើមិនជួយចូកជួយចែវ កុំយកជើងរាទឹក”។

តាមរយៈវីដេអូជាង២នាទី ដែលបង្ហោះនីលផេកផ្លួវការរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានគួសបញ្ជាក់ថា « បើស្មោះជាមួយបក្ស មិនបាច់ធ្វើអ្វីនោះទេ កុំឱ្យធ្វើអ្វីដែលប៉ះដល់ប្រជាជនទៅ​ក៏ជួយបក្សដែរ​ នៅផ្ទះក៏ល្អដែរ ចៀសជាងចុះទៅធ្វើបំផ្លាញ»។

សូមស្ដាប់ប្រសាសន៍លោកបណ្ឌិត ហ៊ុន ម៉ាណែត៖

To Top