ព័ត៌មានជាតិ

សម្តេចតេជោ ប្រាប់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កុំដាក់ឈ្មោះ សេង ធារី ក្នុងបញ្ជីសុំលើកលែង និងបន្ធូរបន្ថយទោស

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រាប់លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កុំឱ្យដាក់ឈ្មោះកញ្ញា សេង ធារីដែលសម្ដេចហៅថាអប្សរា ក្បាលត្រ ងោល ចូលក្នុងបញ្ជីស្នើសុំលើកលែង និងបន្ធូរបន្ថយទោសក្នុងពិធីបុណ្យធំ ៗដោយទុកឱ្យទណ្ឌិតរូបនេះជាប់ ពន្ធនាគាររហូតដល់ថ្ងៃច្បាប់កំណត់។

ថ្លែងក្នុងពិធីជួបសំណេះសំណាល ជាមួយបងប្អូនកម្មករនិយោជិត នៅក្នុងសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK) មកពីរោងចកសហគ្រាសចំនួន១៩ ស្ថិតក្នុង ស្រុកពញ្ញាឮ ខេត្តកណ្ដាលនាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោបានបញ្ជាក់យ៉ាងដូច្នេះថា «ថ្ងៃបុណ្យភ្ជុំបិណ្ឌ ចូលឆ្នាំ និងពិធីបុណ្យអ្វីៗផ្សេងទៀត អប្សរាក្បាលត្រងោលមួយ សូមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌«…» កុំដាក់ក្នុងបញ្ជីបន្ធូរបន្ថយទោស ឬលើកលែងទោសតាមរយៈអន្តរាគមន៍។ អីញ្ចឹង!បើមានការអន្តរាគមន៍កុំលើកលែងទុកឲ្យ ជាប់ពន្ធនាគាររហូតដល់ថ្ងៃចុងក្រោយតែម្តង»។
សម្តេចបានលើកឡើងថា ការចំពោះករណីអប្សរាក្បាលត្រងោលនេះ គ្មានប្រយោជន៍នោះទេ ហើយទុកមកជជែកនិយាយគ្នានៅលើតុ ឲ្យបានច្បាស់លាស់។ សម្តេចតេជោបានបន្តថាបើអប្សរាក្បាលត្រងោល មកស្រុកខ្មែរគឺត្រូវមានសញ្ជាតិខ្មែរតែមួយ ។

សម្តេចថា «អត់និយាយអ្វីច្រើនទេ មកឈរលើទឹកខ្មែរគឺសញ្ជាតិខ្មែរ ត្រូវអនុវត្តច្បាប់ខ្មែរ ដោយគ្មានការលើកលែង! អ្នកចង់ថាយ៉ាងម៉េចថាទៅ! ព្រោះនេះអធិបតេយ្យជាតិខ្មែរដែល មិន ត្រូវមានការលូកលាន់ពីបរទេសណាទេ»។
សម្តេចក៏បានប្រាប់ទៅកាន់បរទេស មួយចំនួនថាកុំមកគំរាមខ្មែរ ដោយមិនបញ្ជូនអ្នកសង្កេតការណ៍ បោះឆ្នោតមកកម្ពុជា។ សម្តេចបញ្ជាក់ទៅកាន់វិញថា «មិនចាំបញ្ជូនមកទេ ព្រោះថាការបោះឆ្នោតអាស្រ័យលើប្រជាពលរដ្ឋ លើគណៈកម្មាធិការរៀបចំការបោះឆ្នោត បន្ទាប់មកក្រុមប្រឹក្សធម្មនុញ្ញ បន្ទាប់មកព្រះមហាក្សត្រ ឡាយព្រះហស្ថលេខាគឺចប់រឿងហើយ។ កុំអ្នកឯងមកគំរាម អ្នកចង់បញ្ជូនក៏បញ្ជូនទៅ បើមិនចង់ក៏អត់ទៅគ្មានអ្វីពិបាក! »។ ជាមួយគ្នានោះដែរសម្តេចលើកឡើងថា សម្តេចមិនមែនជាក្មេងបៀមដៃនោះទេ កុំមកនិយាយបែបនេះជាមួយសម្ដេច ។

សម្ដេចតេជោបញ្ជាក់ថា «ខ្ញុំតែងតែប្រាប់ទៅកាន់បរទេសមួយចំ នួនថាសំណាងបានកើននៅប្រទេសអ្នកមាន កុំមកប្រដៅ មិនថាខួរក្បាលអ្នកឯង ពូកែជាងខ្ញុំនោះទេ» ។
សូមជម្រាបថា កញ្ញាសេង ធារី មេធាវីសញ្ជាតិខ្មែរ-អាមេរិក និងអតីតសក ម្មជនគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការចោទប្រកាន់ពីបទ ញុះញង់ រួមគំនិតក្បត់ និងបង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិ ពាក់ព័ន្ធនឹងដំណើរវិលត្រលប់ចូលមក មាតុភូមិវិញរបស់ទណ្ឌិត សម រង្ស៊ីកាលពីថ្ងៃទី០៩ ខែវិឆ្ឆិកា ឆ្នាំ២០១៩ ៕

To Top