ព័ត៌មានជាតិ

កីឡាករខ្មែរម្នាក់ទៀត ដណ្តើមបានមេដាយមាស លើវិញ្ញាសាលើកទម្ងន់ក្រោម ១០៧គីឡូក្រាម

ភ្នំពេញ៖ អបអរសាទរដល់កីឡាករ គង់ សិលា ដែលបានឈ្នះមេដាយមាស ប្រភេទកីឡាប៉ារ៉ាលើកទម្ងន់ វិញ្ញាសាទម្ងន់ក្រោម ១០៧គីឡូក្រាម នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ នាមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន។

ទាំងមេដាយមួយគ្រឿងនេះទៀត ដូច្នេះកម្ពុជាបានទទួលមេដាយមាស ៧គ្រឿងហើយ ក្នុងចំណោមមេដាយសរុបទាំងអស់ ៤៤គ្រឿង គិតនៅព្រឹកនេះ ៕

To Top