ភ្នំពេញ ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជន គណបក្សថ្នាក់កណ្តាល ជួបសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម នាថ្ងៃសុក្រ ទី៩ ខែមិថុនា ឆ្នាំ២០២៣។
លោកបណ្ឌិត លើកឡើងថា គណបក្សប្រជាជនកម្ពុជា ទទួលបានភាពជោគជ័យ និងការគាំទ្រពីប្រជាពលរដ្ឋ គឺដោយសារគណបក្សសកម្មការងារ, ក្តាប់ជាប់បញ្ហាប្រឈម, កែសម្រួលចំណុចខ្វះខាតជាប់ជាប្រចាំ និងអាចបំពេញសេចក្តីត្រូវការរបស់ប្រជាជនកាន់តែល្អប្រសើរ រួមទាំងការលើកស្ទួយកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។
ឈរលើភាពជោគជ័យនេះ គណបក្សប្រជាជនកម្ពុជា បានបន្តខិតខំគ្រប់បែបយ៉ាង ដើម្បីទទួលបាន នូវសមានចិត្តពីសមាជិកបក្សទាំងរូបកាយ និងបេះដូងស្រឡាញ់គាំទ្រពិតស្មោះត្រង់ ព្រមជាមួយនឹងការយល់ដឹងច្បាស់លាស់ថា គណបក្សប្រជាជនកម្ពុជា គឺជាទីបង្អែកយ៉ាងសំខាន់ដើម្បីផ្ញើជោគវាសនា និងជាក្តីសង្ឃឹមដ៏ត្រចះត្រចង់សម្រាប់អនាគតទាំងសម្រាប់ខ្លួនឯង និងកូនចៅជំនាន់ក្រោយៗទៀត។
លោក ម៉ាណែត បន្តថា គណបក្សប្រជាជនកម្ពុជា បានបង្ហាញ នូវសមត្ថភាព និងគុណសម្បត្តិពិតប្រាកដ ទើបអាចទទួលបាន នូវទំនុកចិត្តពីប្រជាពលរដ្ឋ ស្របតាមគោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋ។
ហើយបន្តទៅមុខ គណបក្សមានចក្ខុវិស័យ និងកម្មវិធីនយោបាយច្បាស់លាស់ក្នុងការបន្តថែរក្សាសុខសន្តិភាព, ស្ថិរភាព, សន្តិសុខ, សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ សំដៅកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កំណើនជីវភាពរបស់ប្រជាជន និងសេដ្ឋកិច្ចជាតិ ជាពិសេស គឺផែនការសម្រាប់ឆ្នាំ២០៥០ ក្នុងការប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលខ្ពស់។
លោកបណ្ឌិត បន្ថែមថា ដើម្បីអាចធានាបាននូវការអនុវត្តគោលនយោបាយប្រកបដោយប្រសិទ្ធភាព, សកម្មជនយុវជនបក្ស គឺកាតាលីករ និងប្រតិបត្តិករយ៉ាងសំខាន់នៅក្នុងការចូលរួមក្នុងគ្រប់កិច្ចការទាំអស់ និងគ្រប់កម្រិតពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ សំដៅប្រែក្លាយរាល់ចក្ខុវិស័យ និងគោលនយោបាយរបស់បក្ស ឱ្យមានលទ្ធផលផ្លែផ្កាជាក់ស្តែងសម្រាប់ជាតិ និងប្រជាជន៕
![](https://dap-news.com/wp-content/uploads/2023/06/photo_2023-06-10_10-09-43-3-1024x598.jpg)
![](https://dap-news.com/wp-content/uploads/2023/06/photo_2023-06-10_10-09-51-3-1024x356.jpg)
![](https://dap-news.com/wp-content/uploads/2023/06/photo_2023-06-10_10-09-46-3-937x1024.jpg)
![](https://dap-news.com/wp-content/uploads/2023/06/photo_2023-06-10_10-09-39-3-1024x565.jpg)
![](https://dap-news.com/wp-content/uploads/2023/06/photo_2023-06-10_10-09-54-3-1024x681.jpg)
![](https://dap-news.com/wp-content/uploads/2023/06/photo_2023-06-10_10-09-59-3-1024x681.jpg)
![](https://dap-news.com/wp-content/uploads/2023/06/photo_2023-06-10_10-10-21-3-1024x435.jpg)
![](https://dap-news.com/wp-content/uploads/2023/06/photo_2023-06-10_10-10-11-3-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2023/06/photo_2023-06-10_10-10-14-3-1024x636.jpg)
![](https://dap-news.com/wp-content/uploads/2023/06/photo_2023-06-10_10-10-18-3-1024x606.jpg)
![](https://dap-news.com/wp-content/uploads/2023/06/photo_2023-06-10_10-10-24-2-1024x681.jpg)
![](https://dap-news.com/wp-content/uploads/2023/06/photo_2023-06-10_10-10-28-3-1024x357.jpg)
![](https://dap-news.com/wp-content/uploads/2023/06/photo_2023-06-10_10-10-31-3-682x1024.jpg)
![](https://dap-news.com/wp-content/uploads/2023/06/photo_2023-06-10_10-10-49-3-1024x670.jpg)
![](https://dap-news.com/wp-content/uploads/2023/06/photo_2023-06-10_10-10-34-2-1024x632.jpg)
![](https://dap-news.com/wp-content/uploads/2023/06/photo_2023-06-10_10-10-54-1024x634.jpg)
![](https://dap-news.com/wp-content/uploads/2023/06/photo_2023-06-10_10-10-38-3-1024x610.jpg)
![](https://dap-news.com/wp-content/uploads/2023/06/photo_2023-06-10_10-10-41-2-1024x670.jpg)
![](https://dap-news.com/wp-content/uploads/2023/06/photo_2023-06-10_10-10-45-1-1024x670.jpg)
![](https://dap-news.com/wp-content/uploads/2023/06/photo_2023-06-10_10-10-52-3-1024x541.jpg)
![](https://dap-news.com/wp-content/uploads/2023/06/photo_2023-06-10_10-10-54-1-1024x634.jpg)
![](https://dap-news.com/wp-content/uploads/2023/06/photo_2023-06-10_10-10-57-3-1024x541.jpg)
![](https://dap-news.com/wp-content/uploads/2023/06/photo_2023-06-10_10-11-00-3-1024x595.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)