ព័ត៌មានជាតិ

សម្តេចតេជោ ផ្តាំទៅក្រុមប្រឆាំងថា បើចង់ឲ្យខាងក្នុងរលាយ ចឹងអ្នកខាងក្រៅស្រែកឲ្យលឺៗតិចមក

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងចំៗទៅកាន់ក្រុមប្រឆាំងទាំងក្នុងនិងក្រៅប្រទេស ជាពិសេសមេក្លោងថា បើចង់ឲ្យអ្នកនៅក្នុងប្រទេសដែលជាបក្ខពួកខ្លួនរលាយ(បក្សភ្លើងទៀន) ដូច្នេះសូមអ្នកនៅខាងក្រៅប្រទេសស្រែកឲ្យលឺៗតិចមកអំពីការមិនឲ្យពលរដ្ឋទៅបោះឆ្នោត។

ក្នុងន័យរបស់សម្តេចនេះ គឺផ្តាំផ្ញើទៅក្រុមប្រឆាំងដែលបានធ្វើសកម្មភាពញុះញង់រារាំងពលរដ្ឋទៅបោះឆ្នោត ជាពិសេសគណបក្សនយោបាយមួយដែលគេដឹងថា ជាបក្សភ្លើងទៀនដែលមានលោកសម រង្ស៊ីជាអ្នកនៅពីក្រោយប្រយ័ត្នគ្មានវាសនាចូលរួមបោះឆ្នោត នៅឆ្នាំ២០២៧ និង២០២៨ សម្រាប់អាណត្តិទី៨ខាងមុខ ៕

To Top