ព័ត៌មានជាតិ

សម្តេចតេជោ អញ្ជើញ បិទកិច្ចប្រជុំបូកសរុប របាយការណ៍ ប្រចាំអាណត្តិទី៦ របស់ក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន

ភ្នំពេញ ៖ នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញបិទកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងាររបស់ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានី ខេត្ត ក្នុងអាណត្តិរាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា និងទិសដៅបន្ត ដែលពិធីនេះធ្វើឡើងនៅ វិមានសន្តិភាព រាជធានីភ្នំពេញ ។

យោងតាមរបាយការណ៍ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានីខេត្តនីតិកាលទី៦នេះ បានឲ្យដឹងថា ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានីខេត្តមានចំនួន ២០,៤០៩ រូបនិង ក្រុមការងាររាជធានី ខេត្ត ចុះក្រុង ស្រុក ឃុំសង្កាត់ មានចំនួន១៩,៩១៣រូប សរុបក្រុមការរាជរដ្ឋាភិបាល ចុះមូល ដ្ឋានមានចំនួន ៤០៣២២ រូប ។

ក្រុមការងារគ្រប់ ថ្នាក់បានរៀប ចំវេទិកា សាធារណៈនៅទូទាំងប្រទេស បានច្រើនជាងក្នុងនីតិកាលទី៥ចំនួន៧,៤០២លើក (១០៤២១លើក/៣,០១៩លើក) មានប្រជាពលរដ្ឋចូលរួមច្រើនជាងអាណត្តិ ទី៥ចំនួន ៦៧៧,៧០៩នាក់(១,០៥៤,៤៣០នាក់/៣៧៦,៧២១ នាក់) ។ ជាមធ្យម ភាគអ្នកចូលរួមក្នុងវេទិកា សាធារណៈ១លើក មានចំនួនប្រមាណ១១៣នាក់ នៅអាណត្តិទី៦ប្រៀបធៀ បនឹងអាណត្តិទី៥ មានអ្នកចូលរួម១២៥នាក់។

វិស័យអភិវឌ្ឍន៍ជនបទវិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ វិស័យគ្រប់ គ្រង រដ្ឋបាលដីធ្លី វិស័យធនធានទឹក និងឧតុនិយម វិស័យអប់រំ យុវជន និង កីឡានិងវិស័យសាធារណ ការ និងដឹកជញ្ជូនមានប្រមាណ ៦៤ភាគរយនៃបញ្ហាទាំងអស់ជាវិស័យនាំមុខច្រើនជាងគេ៕

វិស័យអភិវឌ្ឍន៍ជនបទ វិស័យគ្រប់គ្រងរដ្ឋបាលដីធ្លី វិស័យសាធារណការនិងដឹកជញ្ជូន វិស័យសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ វិស័យធនធានទឹក និងឧតុនិយមការផ្ដល់សេវាគ្រប់ ប្រភេទនិងអភិបាលកិច្ច និងវិស័យអគ្គិសនីប្រមាណ ៧១ភាគរយ ជាវិស័យដែលនាំមុខច្រើនករណីជាងគេ នៅក្នុងនីតិកាល ទី៦ នេះ ។

To Top