ព័ត៌មានជាតិ

លោកបណ្ឌិត កៅ ថាច អញ្ជើញចូលរួម ក្នុងពិធីចុះកិច្ចសន្យាកសិកម្ម រវាងសមាជិកដែលជារោងម៉ាស៊ីនកិនស្រូវ និងសហគមន៍កសិកម្ម នៅខេត្តកំពង់ធំ

រូបភាព ​ពីហ្វេសប៊ុក​ផេក​ARDB

ភ្នំពេញ៖ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ តបតាមការអញ្ជើញ របស់សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីចុះកិច្ចសន្យាកសិកម្ម រវាងសមាជិក ដែលជារោងម៉ាស៊ីនកិនស្រូវ និងសហគមន៍កសិកម្ម នៅខេត្តកំពង់ធំ ក្រោមអធិបតីភាព លោក​ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។

កម្មវិធីនេះមានកិច្ចសន្យាចំនួន ៤៦ ដែលត្រូវចុះហត្ថលេខារវាងក្រុមហ៊ុននាំចេញអង្ករ ចំនួន ៦ និងសហគមន៍កសិកម្មចំនួន៤០ និងក្រុមផលិតចំនួន៦៕

To Top