ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ៖ ក្នុងយុទ្ធនាការឃោសនា រកសម្លេងឆ្នោត សម្រាប់ខេត្តកំពង់ចាម មានសន្តិសុខ សណ្ដាប់ធ្នាប់ល្អ

ប្រភព ៖ Kizona

កំពង់ចាម ៖ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី ៥០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៣ នេះ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានលើកឡើងថា ការងារសន្តិសុខ សណ្ដាប់ធ្នាប់ មានភាពល្អប្រសើរ គឺមិនមានព្រឹត្តិការណ៍អ្វីគួរឲ្យកត់សម្គាល់ រំខានដល់កិច្ចដំណើរ ការឃោសនា រកសំឡេងឆ្នោតនោះទេ ។

ប្រភព ៖ Kizona

លោក អ៊ុន ចាន់ដា បានឲ្យដឹងទៀតថា កិច្ចការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ របស់សមត្ថកិច្ច មួយរយៈកន្លងទៅនេះ ឃើញថាមានភាពល្អប្រសើរ ដោយពុំមានហេតុការណ៍ អ្វីគួរឱ្យគាត់សម្គាល់នោះទេ ជាពិសេសក្នុងកំឡុងពេលបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត ជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី ៧ ឆ្នាំ ២០២៣ ខាងមុខនេះ ។

ប្រភព ៖ Kizona

លោកអភិបាលខេត្តបានបញ្ជាក់ទៀតថា ក្នុងខែមិថុនាកន្លងទៅ មានករណីបទល្មើសព្រហ្មទណ្ឌ ៤ លើក គឺស្មើទៅនឹង ខែឧសភា ឆ្នាំ ២០២៣ ។ ចំពោះការបង្ក្រាបទល្មើសគ្រឿងញៀន គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តខេត្តក៏បាន បង្កើតការបង្ក្រាប ២៩ លើ២៨ ករណី ដូចជាការជួញដូរ ការចរាចរណ៍ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ។ ដោយឡែកចំពោះគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើង ១២ លើ ១១លើក នៅក្នុង ។

ប្រភព ៖ Kizona

លោកអភិបាលខេត្តបានបញ្ជាក់ថា ក្នុងចំណោម ១០៩ ឃុំ សង្កាត់ ក្នុងខេត្តកំពង់ចាម មានតែ ៤ ឃុំ ប៉ុណ្ណោះ បានកើតឡើងនូវបទល្មើសព្រហ្មទណ្ឌនេះ៕

To Top