ភ្នំពេញ៖ គ្រួសារជនរងគ្រោះ ក្នុងករណីចាប់ជំរិតទារប្រាក់ ជិត១០លានដុល្លារ ដែលបង្ករឡើងដោយជនជាតិចិន មួយក្រុម កាលពីអំឡុងខែមេសា ឆ្នាំ២០២៣កន្លងទៅថ្មីនេះ បានបង្ហាញការព្រួយបារម្ភសារជាថ្មី ពេលលេចលឺដំណឹងថា ជនល្មើសម្នាក់ ក្នុងចំណោមបក្ខពួក៨នាក់ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ។

ប្រភពពីមន្រ្តីជំនាញ បានឱ្យដឹងថា ជនល្មើសឈ្មោះ BAI FU JUN ជាជនជាតិចិន ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ កាលពីប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះ។
សូមរំលឹកថា ករណីចាប់បង្ខាំង ដើម្បីជំរិតទារប្រាក់ ១០លានដុល្លារនេះ បានកើតឡើង កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣។ ពេលនោះក្រុមជនសង្ស័យ មានគ្នាចំនួន៣នាក់ បានប្រើប្រាស់រថយន្តម៉ាក Vellfire ពាក់ផ្លាកលេខភ្នំពេញ 2BQ-0560 (ផ្លាកលេខក្លែងក្លាយ) និងផ្លាកលេខភ្នំពេញ 2BT-1768 ប្រដាប់ដោយអាវុធគ្រប់ដៃ។ ក្រោយបើកប្រតិបត្តិការសមត្ថកិច្ច បានឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យសរុបចំនួន៨នាក់ បញ្ជួនទៅតុលាការដើម្បីបន្តនីតិវិធីច្បាប់។
ប្រវត្តិរឿងទី១៖ https://dap-news.com/national/2023/04/23/326814/
ប្រវត្តិរឿងទី២៖ https://dap-news.com/national/2023/06/27/342328/
