ព័ត៌មានជាតិ

ប្រមុខការទូតកម្ពុជា-អូស្ត្រាលី ជួបគ្នាពិភាក្សាពង្រឹងទំនាក់ទំនងទ្វេភាគី

រូបភាព៖ ក្រសួងការបរទេសកម្ពុជា

ភ្នំពេញ៖ ក្នុងឱកាស​ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៦ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី នាថ្ងៃទី១២ ខែកក្កដា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា បានអញ្ជើញជួបពិភាក្សាទេ្វភាគីជាមួយ លោកស្រី ផិននី វង់ (Penny Wong) រដ្ឋមន្ត្រីការបរទេស នៃប្រទេសអូស្ត្រាលី។

ក្នុងជំនួបនោះប្រមុខការទូតកម្ពុជា-អូស្ត្រាលី បានពិភាក្សាពីការពង្រឹងទំនាក់ទំនង ទ្វេភាគីបន្ថែមទៀត និងបានផ្លាស់ប្តូរទស្សនៈអំពីបញ្ហានានា ដែលជាក្តីបារម្ភ និងផលប្រយោជន៍រួម ៕

To Top