ភ្នំពេញ ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពបន្តវេននាយករដ្ឋមន្រ្តី បានលើកឡើងនូវទស្សនៈមួយថា “ការរិះគន់ក្នុងគោលបំណងស្ថាបនា គឺខុសពីការប្រឌិតបញ្ហាដើម្បីបង្កាច់បង្ខូច”។
តាមរយៈបណ្ដាញសង្គមតេឡេក្រាម នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានសរសេរយ៉ាងដូច្នេះថា “ទស្សនៈមួយក្នុងការដឹកនាំ ៖ ការរិះគន់ក្នុងគោលបំណងស្ថាបនា គឺខុសពីការប្រឌិតបញ្ហាដើម្បីបង្កាច់បង្ខូច“។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់ថា ចំពោះរាល់ការរិះគន់ ក្នុងគោលបំណងស្ថាបនា ក្នុងចេតនាសុចរិត លោកស្វាគមន៌និងផ្ដល់តម្លៃ ប៉ុន្តែផ្ទុយទៅវិញបើការប្រឌិតបញ្ហា ដើម្បីបង្កាច់បង្ខូចក្នុងចេតនាទុច្ចរិត មិនចាំបាច់ឲ្យតម្លៃនោះទ្បើយ ព្រោះនាំតែខាតពេលវេលាឥតប្រយោជន៍៕
