ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីរាជការ នាំយកទេយ្យទាន វេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ៤វត្ត ក្នុងក្រុងកំពង់ចាម

កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២៣ នេះបានដឹកនាំមន្ត្រីរាជការ ប្រារព្ធពិធីនៅវត្តបឹងស្នាយ និងនាំយកទេយ្យទាន វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ៤ វត្ត ស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

វត្តចំនួន ៤ ក្នុងនោះ មានវត្តបឹងកុក វត្តបឹងស្នាយ វត្តដីដុះ និងវត្តជ្រោយថ្ម ដោយក្នុងមួយវត្តៗ មានដូចជា ទានវស្សាមួយគូ អង្គរ ១៥០ គីឡូក្រាម ទឹកសុទ្ធ ៥កេស ភេសជ្ជៈ១០កេស ត្រីខ ១កេស ទឹកត្រី ១០យួរ ទឹកស៊ីអ៊ីវ ១០យូរ មី ១កេសធំ ទឹកដោះគោ ១កេសធំ ស្ករស ១០គីឡូក្រាម តែ ១០គីឡូក្រាម និងបច្ច័យ ជាង ៣លានរៀល ។ ក្នុងនោះដែរព្រះសង្ឃចំនួន ៧ អង្គ ក្នុង ១អង្គៗ ប្រគេនបច្ច័យ ១០ ម៉ឺនរៀលផងដែរ ។

គួររំលឹកផងដែរថា ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុង ព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបាន រៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្លួនតាមពុទ្ធឱវាទ។បងប្អូនដែលជាអ្នកមានជំនឿ ទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធ ពិធី បុណ្យដោយ នាំយកជាសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗទៅប្រគេនព្រះសង្ឃតាមលទ្ធភាពផងដែរ។

សម្រាប់វត្តអារាមនីមួយៗក្នុងរយៈពេល ៣ខែ ក្នុងរដូវធ្លាក់ភ្លៀង មិនអនុញ្ញាតឱ្យនិមន្តទៅទីឆ្ងាយ ដោយដាច់រាត្រីឆ្លងថ្ងៃនោះឡើយលើក លែងតែមានភារកិច្ចសំខាន់ចាំបាច់ ដូចជាឪពុក ម្តាយឈឺធ្ងន់ ឬនិមន្តទៅសម្ដែងធម៌ជាដើម ដោយតាំងចិត្តត្រលប់មកវិញ ក្នុងរយៈពេល ៧ថ្ងៃ ៕

By. Kizona

To Top