ព័ត៌មានជាតិ

បណ្ឌិត កៅ ថាច សូមគោរពអបអរសាទរយ៉ាងក្រៃលែង ជូនចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាស ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជា នាយករដ្ឋមន្រ្តី

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិក ទាំងអស់ សូមគោរពអនុញ្ញាតសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ដោយក្ដីស្មោះស្ម័គ្រ និងសូមគោរពអបអរសាទរយ៉ាងក្រៃលែងជូនចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសដែលត្រូវបាន ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទានត្រាស់បង្គាប់តែងតាំងជា នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

សូមឯកឧត្តមបណ្ឌិត ទទួលបាននូវ សព្ទសាធុការពរជ័យ បវរមហាប្រសើរថ្លៃថ្លា សុខភាពបរិបូរណ៍ កាយពលមាំមួន ប្រាជ្ញាឈ្លាសវៃ និងជន្មាយុយឺនយូរ៕

To Top