ព័ត៌មានជាតិ

លោក Wang Yi ជារដ្ឋមន្ត្រីការបរទេសចិន ជួបពិភាក្សាការងារជាមួយលោក សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៣ តាមម៉ោងក្នុងតំបន់ លោក Wang Yi សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន បានជួបពិភាក្សាការងារជាមួយលោក សុខ ចិន្តាសោភា រដ្ឋមន្រ្តី អមគណៈប្រតិភូនាយករដ្ឋមន្រ្តី ។
លោក សុខ ចិន្តាសោភា សូមស្វាគមន៍ យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ច របស់លោក Wang Yi ក្នុងឱកាស ដែលការបោះឆ្នោតសកលកម្ពុជា បានរៀបចំប្រកបដោយ ភាពរលូន ដោយមានប្រសាសន៍ថា នេះជាការគាំទ្រដ៏ទាន់ពេលវេលាបំផុត និងមានឥទ្ធិពលបំផុត សម្រាប់ប្រទេសកម្ពុជា ហើយក៏ឆ្លុះបញ្ចាំង ពីការយកចិត្តទុកដាក់ខ្ពស់ របស់ចិនចំពោះទំនាក់ទំនង រវាងកម្ពុជានិងចិន ។ រំពឹងថា រួមសហការជាមួយភាគីចិន ដើម្បីអនុវត្តមតិ ឯកភាពរួម នៃមេដឹកនាំនៃប្រទេសទាំងពីរ ឱ្យបានល្អ បន្តលើកកម្ពស់លក្ខណៈយុទ្ធសាស្ត្រ នៃទំនាក់ទំនង រវាងកម្ពុជា និងចិន ត្រួសត្រាយ វិស័យសហប្រតិបត្តិការ ដើម្បីបង្កើតគំរូនៃការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់ ។

ជាការឆ្លើយតប លោក Wang Yi បានថ្លែងថា លោក Xi Jinping ប្រធានរដ្ឋចិនបានយកចិត្តទុកដាក់ខ្ពស់ ចំពោះទំនាក់ទំនងរវាងចិននិងកម្ពុជា ហើយមេដឹកនាំ នៃប្រទេសទាំងពីរ បានឈានដល់មតិឯកភាពគ្នា ដ៏សំខាន់លើការរួមគ្នាកសាងសហគមន៍ រួមវាសនារវាងចិននិងកម្ពុជា ដែលបង្ហាញពីទិសដៅ នៃទំនាក់ទំនងរវាងចិននិងកម្ពុជា ។ ការបោះឆ្នោតសកល នៅប្រទេសកម្ពុជាពេលថ្មីៗទទួលបានផលជោគជ័យ គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទទួលបានជ័យជម្នះយ៉ាងលើសលប់ ដែលឆ្លុះបញ្ចាំងពីសេចក្តីប្រាថ្នា របស់ប្រជាពលរដ្ឋកម្ពុជា ។ ភាគីចិនរីករាយរួមសហការ ជាមួយភាគីកម្ពុជាក្នុងការពង្រឹងសាមគ្គីភាពនិងកិច្ចសម្របសម្រួល ពង្រឹងក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការ “ត្បូងពេជ្រ”រវាងចិននិងកម្ពុជា ដើម្បីធ្វើឱ្យទំនាក់ទំនងមិត្តភាពរវាងចិន និងកម្ពុជា មិនអាចបំផ្លាញបាន ភ្លឺចែងចាំងនិងយូរអង្វែង ដូចពេជ្រ ។

ភាគីទាំងពីរក៏បានផ្លាស់ប្តូរ មតិយោបល់ លើការធ្វើឱ្យស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការរវាងចិននិងអាស៊ាន ហើយបានសម្តែងថា ពួកគេនឹងទាក់ទងគ្នា និងសម្របសម្រួលយ៉ាងជិតស្និទ្ធ គាំទ្រដល់ភាព ជាកណ្តាលរបស់អាស៊ាន ជំរុញសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់និង សម្រេចបាននូវ សមិទ្ធផលឈ្នះ-ឈ្នះ ៕

To Top