ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ ចុះសួរសុខទុក្ខ ពលរដ្ឋដែលជួបគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកក្រគរ

រូបភាព៖ គណនីហ្វេសប៊ុក Khoy Rida

ភ្នំពេញ៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ បានចុះសួរសុខទុក្ខ ពលរដ្ឋដែលគ្រោះថ្នាក់ចរាចរណ៍ នៅជិតផ្សារស្រុកក្រគរ កាលពិល្ងាចម្សិលមិញដោយក្នុងនោះមានអ្នករងរបួសធ្ងន់៣នាក់ ត្រូវបានជួយសង្រ្គោះទាន់ពេលវេលា។

លោក ខូយ រីដា បានថ្លែងអំណគុណដល់កម្លាំងនគរបាល និង ពលរដ្ឋទាំងអស់ដែលបានជួយអន្តរាគមន៍ទាន់ពេលវេលា និងអរគុណដល់ក្រុមគ្រូពេទ្យស្រុកក្រគរ និងមណ្ឌលសុខភាពឃុំ ពិតជាបានជួយសង្រោះអាយុជីវិតពលរដ្ឋចេញពីបេះដូងពិតប្រាកដ៕

To Top