ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ពេលធ្វើដំណើរ ជាពេលវេលាល្អបំផុត ធ្វើកិច្ចការងារចាំបាច់នានា

រូបភាព៖ ហ្វេសប៊ុកសម្ដេចធិបតី ហ៊ុន ម៉ាណែត

ភ្នំពេញ ៖ ក្នុងពេលកំពុងធ្វើដំណើរតាមយន្តមកពីឥណ្ឌូនេស៊ីវិញ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរសារយ៉ាងខ្លីដ៏មានអត្ថន័យថា ពេលធ្វើដំណើរ គឺជាពេលវេលាដែលល្អបំផុត សម្រាប់ធ្វើកិច្ចការងារចាំបាច់នានា ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី៨ កញ្ញានេះ សម្ដេច ហ៊ុន ម៉ាណែត បានសរសេរយ៉ាងដូច្នេះថា «ពេលធ្វើដំណើរទៅប្រជុំអាស៊ាន កំពូលលើកទី៤៣។ ពេលធ្វើដំណើរ គឺជាពេលវេលាដែលល្អបំផុត សម្រាប់ធ្វើកិច្ចការងារចាំបាច់នានា ព្រោះពេលយន្តហោះចុះដល់ដី នឹងត្រូវវិលកង់ពីកម្មវិធីមួយទៅកម្មវិធីមួយ ចាប់តាំងពីព្រឹកព្រលឹមដល់យប់។ អរគុណភរិយាខ្ញុំ ដែលបានលបថតរូបនេះផ្ញើមកឲ្យ» ៕

To Top