ភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមន្រ្ដីនៃក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក Cherdkait Atthakor ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានថាមពល និងអគ្គនាយកដ្ឋានប្រេងកាត នៅទីស្ដីការក្រសួងរ៉ែ និងថាមពល
យោងតាមក្រសួងរ៉ែបានឲ្យដឹងថា ក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងតំបន់ឲ្យកាន់តែខ្លាំង ជាងមុនបន្ថែមទៀត៕

