ព័ត៌មានជាតិ

សម្តេចតេជោ បបួលបក្ស២៧ទៀត ដាក់ទូកង ចូលរួមប្រកួត ថ្ងៃបុណ្យអុំទូក

ភ្នំពេញ ៖ ឆ្លៀងក្នុងឱកាស ពីក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀង ចងសម្ព័ន្ធភាព រវាងគណបក្សប្រជាជនកម្ពុជា ជាមួយបណ្ដាគណបក្ស នយោបាយនៅកម្ពុជា ចំនួន២៧ផ្សេងទៀត នៅព្រឹកថ្ងៃ២៥ តុលានេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា ដែលបានថ្លែងសារ នានាពាក់ព័ន្ធទៅនឹងនយោបាយ ក៏បានបបួលប្រធានគណបក្សទាំង២៧ ដែលបានចង់ជាសម្ព័ន្ធ ជាមួយគ្នារួចហើយ ដាក់ទូង ម្នាក់ៗមួយ ដើម្បីប្រកួតជាមួយគ្នា ឲ្យបានសប្បាយ នាថ្ងៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបក នាឆ្នាំ២០២៣នេះ ។

សម្តេចតេជោគូសបញ្ជាក់ថា “ឆ្នាំនេះ មានបុណ្យអុំទូកផង យើងសាកល្បងមើលមើល ដាក់ទូកងម្នាក់មួយ ម្នាក់មួយ ប្រណាំងគ្នា ពួកគេហៅថា សម្ព័ន្ធភាពដាក់ទូកងមួយៗទៅ ឈ្នះចាញ់រឿងធម្មតាទៅ ។ អាហ្នឹងប្រណាំងទូកងតើ ហើយសប្បាយជាមួយគ្នាទៅ”។

សូមបញ្ជាក់ថា ពិធីបុណ្យអុំទូកឆ្នាំនេះ ប្រារព្ធឡើងនាថ្ងៃ២៦-២៧-២៨ ខែវិច្ឆិកា ៕

To Top