ព័ត៌មានជាតិ

ទូរទស្សន៍របស់អូស្ត្រាលី ជ្រើសយកកម្ពុជា ថតកម្មវិធីដ៏ល្បីមួយ “The Amazing Race Australia”

រូបភាព ក្រសួងវប្បធម៌

ភ្នំពេញ ៖ យោងតាមផេកផ្លូវការ របស់កម្មវិធីទូរទស្សន៍មួយ របស់ប្រទេសអូស្ត្រាលី ដែលមានឈ្មោះថា The Amazing Race Au បានជ្រើសរើសយកទឹកដីកម្ពុជា ពិសេសតំបន់អង្គរធ្វើជាទីតាំងថតកម្មវិធីដ៏ល្បីមួយនេះ ។ នេះបើតាមការចេញផ្សាយ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាថ្ងៃ៣០ តុលា ។

ជាមួយគ្នានេះ ក្នុងនាមជាសេនាធិការ រាជរដ្ឋាភិបាលកម្ពុជា ក្រសួងស្វាគមន៍ការផលិតកម្មវិធីទូរទស្សន៍របស់ប្រទេសអូស្ត្រាលី The Amazing Race Australia ។

ការផលិតនូវកម្មវិធីទូរទស្សន៍ខាងលើ ផលិតករបានបង្ហាញនូវស្នាមញញឹមរបស់ប្រជាជនកម្ពុជា និងវប្បធម៌ដ៏ផូរផង់ មានតម្លៃមិនអាចកាត់ថ្លៃបានដូចជា ក្រមា គុនល្បុក្កតោ សិប្បកម្មតម្បាញពីសរសៃដើមឈូកដ៏មានតម្លៃ ព្រមទាំងបេតិកភណ្ឌពិភពលោកដ៏អស្ចារ្យ គឺតំបន់រមណីយដ្ឋានវប្បធម៌អង្គរ។

ទន្ទឹមនឹងនេះ ក្រសួងបានដាក់អមពាក្យ ស្លោកមួយឃ្លាផងដែរថា “ប្រែក្លាយព្រះរាជាណាចក្រកម្ពុជា ជាដែនដីទទួលស្វាគមន៍ ការថតភាពយន្តនៅកម្ពុជា”
រួមគ្នាដើម្បីផ្សព្វផ្សាយ សក្តានុពលទេសចរណ៍វប្បធម៌ ដើម្បីជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ៕

To Top