ព័ត៌មានជាតិ

បេក្ខជនប្រឡង មួយចំនួន មានបញ្ហាសុខភាព

ភ្នំពេញ ៖ បើតាមការប្រកាសពីក្រសួងអប់រំយុវជន និងកីឡា នៅព្រឹកថ្ងៃទី១ នាថ្ងៃ៦ វិច្ឆិកា ២០២៣ ក្នុងអំឡុងដំណើរសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានបេក្ខជនមួយចំនួន មានបញ្ហាសុខភាព។ ប៉ុន្តែទោះបីជាមានបញ្ហាសុខភាពក៏ដោយ ក៏ពួកគេនៅតែព្យាយាមប្រឡងដដែល ។

ជាមួយគ្នានេះ ក្រសួងអប់រំ ជំរុញលើកចិត្តឲ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពបានល្អ សម្រាក និងបរិភោគអាហារបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រឡង៕

To Top