ព័ត៌មានជាតិ

សម្តេចធិបតី ៖ ដីធ្លីមិនប្រើប្រាស់ ចំនួន៥ហិកតា រដ្ឋនឹងមិនគិតពន្ធឡើយ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា ដីដែលត្រូវបានទិញទុក ដោយមិនប្រើប្រាស់ចំនួន៥ហិកតា រដ្ឋនឹងមិនគិតពន្ធឡើយ ។

ក្នុងជំនួបជាមួយវិស័យឯកជនលើកទី១៩ នាព្រឹកថ្ងៃ១៣ វិច្ឆិកានេះ សម្តេចបានរំលឹកពីការមិនយកពន្ធ លើដីធ្លីមិនបានប្រើប្រាស់ថា ត្រូវអនុវត្តលើដីមានសំណង និងដីគ្មានសំណង ដែលមិនបានប្រើប្រាស់អនុវត្តដូចដី មិនស្ថិតនៅក្នុងរាជធានីភ្នំពេញ ។

សម្តេចបានពន្យល់ថា ការយកពន្ធដីមិនប្រើប្រាស់ មានទំហំដើម្បីទប់ស្កាត់ការទិញទុកចោល មិនប្រើប្រាស់ជាផលប្រយោជន៍ , ជំរុញឲ្យការប្រើប្រាស់ដី ទិញទុកចោល បង្កើនសកម្មភាពសេដ្ឋកិច្ច និងប្រមូលចំណូល ដើម្បីជាគុណប្រយោជន៍ដល់រាជរដ្ឋាភិបាល។​

ដើម្បីសម្រួលដល់ការបង់ពន្ធលើដីមិនប្រើប្រាស់​​ សម្តេចក៏បានឲ្យខាងពន្ធដារកែប្រែលើលក្ខខណ្ឌបង់ផងដែរ ។ ក្នុងនោះសម្តេចគូសបញ្ជាក់ថា ” ដីដែលជាកម្មវត្ថុនៃពន្ធលើដី មិនប្រើប្រាស់ត្រូវបានអនុញ្ញាត ឲ្យកាត់ចេញ៥ហិកតា ក្នុងមួយកន្លែង” ។

ខណៈសម្តេចរំលឹកថា ពីមុនធ្លាប់បានចេញ១២០០ការ៉េ ឥឡូវនេះសម្តេចថា ដើម្បីកុំឲ្យពិបាកគិតច្រើនដីចំនួន៥ហិកតាចុះក្រោម គឺអត់គិតទៀតទេ។

សម្តេចថា ការដាក់ពន្ធនេះ ដើម្បីកុំឲ្យឈ្មួញទិញដីទុកចោលធំពេក ព្រោះអាចប៉ះពាល់លើអ្វីផ្សេងៗ ដូច្នេះត្រូវតែធ្វើឲ្យមានផលប្រយោជន៍។

សម្តេចធិបតីបន្តថា ចំពោះដីមានទំហំធំលើសពីហិកតា នឹងគិតអនុវត្តផ្សេងពីនេះទៀត៕

To Top