ព័ត៌មានជាតិ

បុគ្គលិកស្នាក់ការកណ្ដាល នៃARDB ចូលរួមសិក្ខាសាលាស្ដីពី “ការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០២៤”

ភ្នំពេញ ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីលោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បុគ្គលិកនៃស្នាក់ការកណ្ដាលបានចូលរួមសិក្ខាសាលាស្ដីពី “ការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០២៤” ក្នុងក្របខ័ណ្ឌគម្រោង ASPIRE-AT នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ។

កម្មវិធីនេះមានសិក្ខាកាមចូលរួមប្រមាណ៧៣នាក់ មកពីអង្គភាព-ស្ថាប័ន និងមន្ដ្រីគ្រប់គ្រងកម្មវិធីថ្នាក់ខេត្តដែលពាក់ព័ន្ធ។

សិក្ខាសាលាមានគោលបំណងសំខាន់ៗគឺ៖ ១) ផ្សព្វផ្សាយអំពីយុទ្ធសាស្ដ្រថ្មីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលទ្ធផលសំខាន់ៗសម្រេចបានក្នុងឆ្នាំ២០២៣ និង២) ផ្ដល់ការណែនាំ និងពិគ្រោះអំពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០២៤ របស់អង្គភាពអនុវត្តគម្រោង ASPIRE-AT ៕

To Top