ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី ប្រកាន់យកនយោបាយការទូត ជាមួយប្រទេសជាមិត្តទាំងអស់ តាមរដ្ឋាភិបាលចាស់

កំពង់ឆ្នាំង ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ថ្មី នឹងបន្តយកគោលនយោបាយ រាជរដ្ឋាភិបាលចាស់ សម្រាប់ការអនុវត្តជាមួយ បណ្តាប្រទេសជាមិត្តទាំងអស់។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងក្នុងពិធីសម្ពោធប្រើប្រាស់ជាផ្លូវការ “កំណាត់ផ្លូវជាតិលេខ៥ នាព្រឹកថ្ងៃ២២ វិច្ឆិកាថា នៅពេលជួប ថ្នាក់ដឹកនាំបណ្តាប្រទេសនានា គេសុទ្ធតែចង់ដឹងពីគោលជំហរ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ថ្មីថា តើគោលនយោបាយការទូតការបរទេសយ៉ាងម្តេច?។

ជាការឆ្លើយតប សម្តេចធិបតីគូសបញ្ជាក់ថា «ខ្ញុំសូមប្រាប់ថា គោលនយោបាយការទូត របស់រដ្ឋាភិបាលថ្មីអាណត្តិទី៧ គឺផ្អែកលើគោលនយោបាយនិរន្តរភាព និងចីរភាព មានន័យថា គឺបន្តនូវគោលនយោបាយដែល រាជរដ្ឋាភិបាលចាស់ (អាណត្តិទី៦) បានធ្វើ ពិសេសនោះការបង្កើត និងថែរក្សានៃទំនាក់ទំនង ជាមួយបណ្តាប្រទេសទាំងអស់ ដោយផ្អែកលើគោលការណ៍ឯករាជ្យ គោរពគ្នាទៅវិញទៅមកតាមច្បាប់អន្តរជាតិ» ៕

To Top