ពោធិ៍សាត់ : រដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំពិធីអកអុំបុក សំពះព្រះខែ និង បណ្តែតប្រទីបរយះពេល ៣ ថ្ងៃ(២៦-២៧ -២៨) ខែ វិច្ឆិកា ឆ្នាំ ២០២៣ នៅលើបុរីវប្បធម៌កោះសំពៅមាសដងស្ទឹងពោធិ៍សាត់ ក្នុងក្រុងពោធិ៍សាត់ ដើម្បីចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦-២៧ និង ២៨ ខែ វិច្ឆិកា ឆ្នាំ ២០២៣។

ជាការចូលរួមអបអរសាទរ ក្នុងព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ ក្នុងឆ្នាំ ២០២៣នេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានបង្កើតកម្មវិធីកំសាន្ត តាមប្រពៃណីជាតិខ្មែរ ដើម្បីអោយប្រជាពលរដ្ឋទូទៅ ចូលរួមលេងកំសាន្ត និង សប្បាយរីករាយ ទៅតាមទំនៀមទំលាប់ប្រពៃណីជាតិខ្មែរ ដ៍ល្អផូរផង់របស់ខ្មែរយើង ។

កម្មវិធីបណ្តែតប្រទីប សំពះព្រះខែ អកអំបុកឆ្នាំ ២០២៣នេះ ខេត្តពោធិ៍សាត់និងរៀបចំកម្មវិធី នៅលើបុរីវប្បធម៌កោះសំពៅមាស ចាប់ពីម៉ោង ១៧ និង ០០ នាទីថ្ងៃទី ២៦-២៧ និង ២៨ ខែ វិច្ឆិកា ឆ្នាំ ២០២៣តទៅ ដោយមានការប្រគំតន្ត្រី និង សំដែង សិល្បះរបាំប្រពៃណីជូនទស្សនាកំសាន្តផងដែរ ៕
