ព័ត៌មានជាតិ

កម្ពុជា-ចិន ជួបប្រជុំទ្វេភាគី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ កងទ័ពទាំងពីរ ឱ្យកាន់តែមានកម្រិតខ្ពស់

រូបភាព៖ ក្រសួងការពារជាតិ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ បានជួបប្រជុំទ្វេភាគីជាមួយ នាយឧត្តមសេនីយ៍ ហឺ វ័យទុង ( He Weidong ) អនុប្រធានទី២ គណៈកម្មាធិការយោធាមជ្ឈិមបក្ស នៃសាធារណរដ្ឋប្រជាមានិតចិន ដោយបានពិភាក្សាអំពីទំនាក់ទំនងមិត្តភាព ចិន-កម្ពុជា និងកិច្ចសហប្រតិបត្តិការរវាងកងទ័ព នៃព្រះរាជាណាចក្រកម្ពុជានិងចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការកងទ័ពទាំងពីរ ឱ្យកាន់តែមានកម្រិតខ្ពស់ ។

រូបភាព៖ ក្រសួងការពារជាតិ

To Top