ភ្នំពេញ៖ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដោយមានការចង្អុលបង្ហាញពីព្រះរាជអាជ្ញារង សេង ហៀង បានឃាត់ខ្លួន ជនសង្ស័យម្នាក់ មានឈ្មោះ ណន សក្ដិ ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅនៅ ខេត្ដកំពង់ស្ពឺ ពាក់ព័ន្ធករណីផលិត និងចែកចាយវីដេអូ ដែលមានសកម្មភាពចាប់ក្មេង ដោយមិនបានបញ្ជាក់ថា នេះគឺជាការសម្ដែង ធ្វើឲ្យសាធារណៈជនមានការភ័ន្ដច្រលំយ៉ាងខ្លាំង លើការធានាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដែលអាចបង្កចលាចលក្នុងសង្គម។
![](https://dap-news.com/wp-content/uploads/2023/12/408753868_746404424186257_6194723967450446932_n.jpg)
បច្ចុប្បន្ននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់។
នាយកដ្ឋានសូមក្រើនរំលឹកដល់ សាធារណជនទាំងអស់ត្រូវពិនិត្យ និងវិនិឆ័យឲ្យបានច្បាស់មុនផលិត ឬផ្សព្វផ្សាយព័ត៌មានមិនច្បាស់លាស់ ឬព័ត៌មានក្លែងក្លាយដែលអាចធ្វើឲ្យសាមីខ្លួនបំពានលើច្បាប់ ៕
![](https://dap-news.com/wp-content/uploads/2023/12/408710310_746404104186289_5005567435348148964_n.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)