ព័ត៌មានជាតិ

ព្រះមហាក្សត្រ ចេញព្រះរាជក្រម ដាក់ឲ្យប្រើច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៤

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រម ប្រកាសឲ្យប្រើច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។

ច្បាប់នេះ ត្រូវបានរដ្ឋសភាអនុម័ត កាលពីថ្ងៃទី១៦ ខែវិច្ឆិកា នាសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ហើយព្រឹទ្ធសភាបាននិពិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់ទាំងស្រុង កាលពីថ្ងៃ២៤ វិច្ឆិកា នាសម័យប្រជុំពេញអង្គលើកទី១១ នីតិកាលទី៤ ៕

To Top