ភ្នំពេញ៖ កម្ពុជា-វៀតណាម បានឯកភាពគ្នាបើកដំណើរការ ជើងហោះហើរត្រង់ពីរដ្ឋធានីហាណូយ មកកាន់ខេត្តសៀមរាប ។
តាមរយៈការបើកឲ្យមានជើងហោះហើរត្រង់នេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើន តាមរយៈការទាក់ទាញ ភ្ញៀវទេសចរពីប្រទេសវៀតណាម និងលំហូរនៃធុរជន និងវិនិយោគិន ក៏ដូចជាការសម្រួលដល់មធ្យោយបាយធ្វើដំណើរ និងការដឹកជញ្ជូនជាដើម រវាងប្រទេសទាំង២។

ការឯកភាពនេះ បានធ្វើឡើងក្នុងវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-វៀតណាម ឆ្នាំ២០២៣ នៅរដ្ឋធានីហាណូយ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣៕
