ព័ត៌មានជាតិ

ឃាត់ខ្លួនក្មេង ទំនើង ៤ នាក់ នៅក្រុងពោធិ៍សាត់

ពោធិ៍សាត់ ៖ ក្មេងទំនើង ៤ នាក់រួមនិងវត្ថុតាងម៉ូតូ ២ គ្រឿង កាំបិតផ្គាក់ ១ ដើម និង ទូរស័ព្ទដៃ ​ ត្រូវបានកម្លាំងនគរបាល នៃ អធិការដ្ឋាន នគរបាលក្រុងពោធិ៍សាត់ ធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង ២៣ និង ០០ នាទីថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០២៣ ស្ថិតនៅចំនុចទល់មុខផ្ទះសំណាក់ កោះពេជ្រ ក្នុងភូមិស្ពានថ្ម សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

បើតាមរបាយការណ៍ របស់អធិការដ្ឋាន នគរបាលក្រុងពោធិ៍សាត់ បានអោយដឹងថា ជនសង្ស័យទាំង ៤ នាក់រួមមានះ ១ ឈ្មោះវ៉ាន់ បូរ៉ាវាសនា ភេទប្រុស អាយុ ១៦ ឆ្នាំ រស់នៅភូមិក្រាំងពព្លាក់ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ២ ឈ្មោះអ៊ុន ពេជ្រ ភេទប្រុសអាយុ ១៤ ឆ្នាំរស់នៅភូមិព្រៃឪម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ៣ ឈ្មោះសុយ សែម ភេទប្រុសអាយុ ២៣ ឆ្នាំរស់នៅភូមិចេកចៅ ឃុំកំពង់ពោធិ៍ ស្រុកកណ្តៀង និង ទី ៤ ឈ្មោះប៉ុន រាជសី ភេទប្រុសអាយុ ១៧ ឆ្នាំរស់នៅភូមិបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

បច្ចុប្បន្ន ជនសង្ស័យទាំង ៤ នាក់រួម​​វត្តុតាង សមត្ថកិច្ចនគរបាលក្រុង កំពុងកសាងសំណុំរឿង ដើម្បីចាត់ការទៅតាមនិតិវិធី៕

To Top