ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ស្វាគមន៍ និងណែនាំ អង្គភាពមន្ទីរទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច សហការជាមួយប្រតិភូក្រសួង ដើម្បីបំពេញការងារទទួលបានជោគជ័យ

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នាព្រឹកថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២៣ នៅសាលសាឡុងសាលាខេត្ត បានទទួលជួបសំណេះសំណាលកិច្ចការមួយចំនួន ជាមួយគណៈប្រតិភូក្រសួងអធិការកិច្ច ដឹកនាំដោយ លោក ឈួរ រស្មីឬទ្ធិ រដ្ឋលេខាធិការក្រសួងអធិការកិច្ច ។

ក្នុងជំនួបសំដែងការគួរសម ជាមួយ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម គឺក្នុងអំឡុងពេលគណៈប្រតិភូ ចុះបំពេញបេសកកម្ម ចុះធ្វេីអធិការកិច្ចក្នុងខេត្តកំពង់ចាម ស្របតាមតួនាទីភារកិច្ចរបស់ក្រសួងអធិការកិច្ច។

ជាមួយគ្នានោះដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសម្ដែងនូវការស្វាគមន៍ និងសូមចូលរួមសហការ ដោយបានណែនាំឲ្យអង្គភាពជាទីទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ចាម ជួយសម្របសម្រួល ដើម្បីឲ្យគណៈប្រតិភូរបស់ក្រសួងចុះបំពេញបេសកកម្មទទួលបានជោគជ័យ ប្រកបដោយប្រសិទ្ធភាព ៕

To Top