ភ្នំពេញ ៖ នាយទាហាន Nall Dariddh បានក្លាយជាជនជាតិខ្មែរដំបូងគេ ដែលបានបញ្ចប់ការសិក្សា ពីរាជបណ្ឌិត្យសភាយោធា Sandhurst ជាសាលាយោធាមួយ ក្នុងចំណោមសាលាយោធា ដ៏ល្បីល្បាញបំផុត នៅលើពិភពលោក ។

ជាមួយគ្នានោះស្ថានទូតអង់គ្លេស ប្រចាំកម្ពុជា បានអបអរសាទរដល់នាយទាហាន Nall Dariddh ដែលបានបញ្ចប់ការ សិក្សាពីរាជបណ្ឌិត្យសភាយោធា Sandhurst ផងដែរ ។

បើតាមហ្វេសប៊ុកក្រសួការពារជាតិ នាថ្ងៃទី១៩ ធ្នូនេះ បានឲ្យដឹងថា ទន្ទឹមនឹងការបញ្ចប់ការសិក្សាហើយ លោក Nall Dariddh ក៏បានឈ្នះរង្វាន់ឥឡូវ Bertrand Stuart War Studies ដ៏ល្បីល្បាញ។ លោក Nall Dariddh ក៏បានទទួលមេដាយ Sandhurst ពីឧត្តមសេនីយ៍ទោ Zac Stenning ផងដែរ។

នៅឆ្នាំ២០២១ លោក Nall Dariddh បានដាក់ពាក្យសុំអាហារូបករណ៍ពីគម្រោងអាហារូបករណ៍ Queen Elizabeth II ដែលបានធ្វើឲ្យគាត់ក្លាយជាជនជាតិខ្មែរដំបូងគេដែលបានទៅសិក្សានៅរាជបណ្ឌិត្យសភាយោធា Sandhurst។



អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានទៅដល់ចក្រភពអង់គ្លេស ដើម្បីចូលរួមនៅក្នុងពិធីបញ្ចប់ការសិក្សា របស់ជនជាតិខ្មែរដំបូងនៅរាជបណ្ឌិត្យសភាយោធា Sandhurst រួមជាមួយឯកអគ្គរាជទូតកម្ពុជា លោក ឡាយ សំកុល ៕
