ព័ត៌មានជាតិ

ថ្ងៃដំបូង នៃការប្រកាស ទ្រព្យសម្បត្តិ និងបំណុល ACU ទទួលបានឯកសារ ប្រកាស ចំនួន ៧៦៥៤រូប

ភ្នំពេញ ៖ ថ្ងៃដំបូង នៃការប្រកាសទ្រព្យសម្បត្តិ និងបំណុល ឆ្នាំ២០២៤ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានទទួលឯកសារ ពីអ្នកជាប់កាតព្វកិច្ចត្រូវប្រកាស ចំនួន ៧៦៥៤រូប ស្មើនឹង ៤១.៨៧% នៃចំនួនត្រូវប្រកាសសរុប ១៨២៧៩រូប។

តាមរយៈសេចក្ដីជូនដំណឹងរបស់ ACU នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ បានបញ្ជាក់ថា នាយកដ្ឋាន ប្រកាសទ្រព្យសម្បត្តិ និងបំណុល បានទទួលឯកសារ ពីអ្នកជាប់កាតព្វកិច្ច ត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល ចំនួន ៧៦៥៤រូប ធ្វើឲ្យឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល ស្មើនឹង ៤១.៨៧% នៃចំនួនត្រូវប្រកាសសរុប ១៨២៧៩រូប ។

សូមបញ្ជាក់ ៖ ក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត ដែលបានបញ្ចប់ការប្រកាសរបស់ខ្លួន ១០០% រួមមាន៖ ក្រសួង-ស្ថាប័ន ចំនួន១ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ រាជធានី-ខេត្ត ចំនួន ៧ ៖ ១.រាជធានីភ្នំពេញ ២.ខេត្តត្បូងឃ្មុំ ៣.ខេត្តប៉ៃលិន ៤.ខេត្តកំពង់ស្ពឺ ៥.ខេត្តព្រៃវែង ៦.ខេត្តព្រះវិហារ ៧.ខេត្តកំពង់ចាម៕

To Top